លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បាននាំយកថវិការនិង គ្រឿងឧបភោគបរិភោគ មកប្រគល់ ជូនលោកស្នងការខេត្តបន្ទាយមានជ័យ សម្រាប់ជូនដល់កម្លាំងនគរបាល ក្នុងការបំពេញបេសកម្មការងារផ្សេងៗ

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៥ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរដោយលោកអភិបាលរងក្រុង និងមន្ត្រីសាលាក្រុងប៉ោយប៉ែត ជាច្រើននាក់បាននាំយកថវិការ និងគ្រឿងឧបភោបរិភោគមួយចំនួន មកប្រគល់ជូន លោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីយកមកចែកជូនបន្តរ ដល់កងកម្លាំងនគរបាល ក្នុងការបំពេញបេសកម្មការងារផ្សេងៗ។

គ្រឿងឧបភោគបរិភោគ ដែលលោកអភិបាលក្រុងប៉ោយប៉ែត ប្រគល់ជូនលោកស្នងការ ខេត្តបន្ទាយមានជ័យរួមមាន៖ ទឹកសុទ្ធ ចំនួន១០០កេស មីចំនួន ១០០កេសតូច អង្ករចំនួន១តោន និង ថវិកាចំនួន១០០០ពាន់ដុល្លារ (មួយពាន់ដុល្លារ)​ ថែមទៀត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសហការី ដែលបានផ្តល់អំណោយជា ទឹកសុទ្ធិ និងសម្ភារៈផ្សេងៗ  ដល់ស្នងការដ្ឋាន សម្រាប់ជូនដល់កម្លាំងនគរបាល ក្នុងការបំពេញបេសកម្មការងារផ្សេងៗ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានថ្លែងអំណរគុណដល់លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងសហការី  ជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *