កម្លាំងនគរបាលខេត្តបាត់ដំបងបង្រ្កាបបានគ្រឿងញៀនជិត១០គីឡូក្រាមនិងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់!

កម្លាំងនគរបាលខេត្តបាត់ដំបងបង្រ្កាបបានគ្រឿងញៀនជិត១០គីឡូក្រាមនិងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់!

ខេត្តបាត់ដំបងៈដោយអនុវត្តតាម​យោ​បល់ដឹកនាំរបស់លោក​ឧត្តម​សេនីយ៍ទោ ​ដាញ់ អេង​ប៊ុន​ចាន់ ​ស្នង​ការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងដោយបានការ សម្របសម្រួលលេីនីតិវិធីពីឯក ឧត្តម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ ដំបង
កាលពីថ្ងៃទី០៦និងទី០៧ខែមីនាឆ្នាំ២០២៥​ កម្លាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ដែលមាន​លោកវរសេនីយ៍ឯក​ សុខ​ ​និមល​ ស្នងការរងទទួលដឹកនាំផែន​ បានធ្វេីការបង្រ្កាបគ្រឿងញៀនមួយករណីក្នុងបទល្មេីសជាក់ស្តែងដោយឃា-ត់ខ្លួនមុខសញ្ញាចំនួន០៣នាក់គឺ៖
១-ឈ្មោះ អៀម​ ឆាម​ ភេទប្រុសអាយុ​ ៦៥ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង។
២-ឈ្មោះ ធាម លីស៊ីង​ ភេទប្រុសអាយុ១៨ឆ្នាំរស់នៅសង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង។
៣-ឈ្មោះ​ យឿត​ ផានិង ភេទស្រី​ អាយុ៣៨ឆ្នាំរស់នៅសង្កាត់វត្តគរក្រុង បាត់ដំបង។
ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបានគ្រឿងញៀនមេតំហ្វេតាមីន ម៉សទឹកកក ICE ចំនួន​០៧ដុំនិង១២ថង់​ទម្ងន់

៩៨ ២៩.០៨ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
ទូរស័ព្ទដៃចំនួន០៤គ្រឿង រថយន្តចំនួន០២គ្រឿងនិងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។ដោឡែកពេលនេះសមត្ថកិច្ចរៀបចំបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់៕ដោយៈណុប ចំណាប់

You might like

Leave a Reply

Your email address will not be published. Required fields are marked *