រាជធានីភ្នំពេញ ៖ លោកស្រី ដោ សម្ផស្សនាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសប្រមាណជាង៦លាននាក់ ក្នុងនោះថ្ងៃទី១ មាន១លាន១សែននាក់ ថ្ងៃទី២ប្រមាណ២លាន២សែននាក់ និងសម្រាប់ថ្ងៃទី៣ ដែលជាថ្ងៃបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំទូក មានប្រមាណ២លាន៩សែននាក់ ដែលបានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ។
លោកស្រីបានបន្តថា ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយ ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីឯកឧត្តម ឃួង ស្រេងអភិបាលនៃគណអភិបាលរាជធានីភ្នំពេញ រួមជាមួយថ្នាក់ជាតិ និងកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខ សណ្តាប់ល្អពុំមានបញ្ហាអ្វីកើតឡើងគួរអោយកត់សម្គាល់នោះ ៕