សម្ដេចតេជោ​អំពាវនាវដល់ ពល​ករខ្មែរឱ្យវិលត្រឡប់ មកមាតុភូមិវិញមុនពេល អាជ្ញាធរ​ថៃប្រមាថ..

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអំពាវ នាវដល់ពលករខ្មែរ ឱ្យវិលត្រឡប់មក​មាតុភូមិវិញ មុន​ពេលអាជ្ញាធរថៃបណ្តេញ​ ចេញនិងការប្រមាថ។ នេះបើតាមបណ្ដាញ សង្គមហ្វេសប៊ុកសម្ដេចតេជោ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរដូច្នេះថា បងប្អូនខ្លះបានចោទ​សួរថា ​មានបងប្អូននៅថៃ៣០ឆ្នាំ ហើយចង់​មករស់នៅ​ មើលម្តាយដែលមានអាយុ៨០ឆ្នាំ តែគាត់ពុំ​មានឯកសារ។ ខ្ញុំអាច​ឆ្លើយបានថា អ្នកណាក៏ដោយ​ឱ្យតែ​ ជាខ្មែរទោះមានឬគ្មាន ឯកសាររាជរដ្ឋាភិបាល ទទួលយកបាន​ទាំង​អស់ ​ដោយគ្មានការរើសអើង។ សូមបងប្អូនពលករវិល ត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។

សម្ដេចតេជោបានគូស រំលេចថា”ខ្ញុំនិយាយបែបនេះព្រោះខ្ញុំយល់ច្បាស់ថាជម្លោះព្រំដែនកម្ពុជា -ថៃ នឹងអូសបន្លាយពេល​យូរពិសេស នៅពេល កម្ពុជាដាក់ពាក្យ ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ(ICJ)ពេលនោះពួក​ជ្រុលនិយម ថៃ​និងយោធាថៃមួយចំនួននឹងរករឿងធ្វើបាបបងប្អូន។នេះជារឿងពិត ដែលបាននិង​កំពុងកើតឡើង​និងត្រូវតែកើត​ឡើងដោយចៀសមិនរួច។សូមជម្រាបថា នៅថ្ងៃទី១៤ ខែមិថុនានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បាន​ដាក់ចេញនូវវិធានការ និង​ការ ណែនាំសំខាន់ៗមួយចំនួន ក្នុងនេះ ក្រសួងការងារនិង​បណ្ដុះបណ្ដាល វិជ្ជាជីវៈ ត្រៀមជួយ​ស្វែងរក​ការងា រក្នុងប្រទេស​ជូន​បងប្អូនដែលត្រលប់ មកវិញ ដោយបច្ចុប្បន្ននៅក្នុងប្រទេស​យើងនៅខ្វះកម្លាំងពលកម្ម​ជាមធ្យម​ជាង ៧ម៉ឺននាក់។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈ ក្នុងការជួយអន្តរាគមន៍ ដល់បងប្អូនពលករ​ខ្មែរ ដែលត្រូវត្រឡប់ មកវិញក្នុងការ សម្រួលជីវភាពប្រចាំថ្ងៃ តាមរយៈកញ្ចប់អន្តរាគមន៍ សេដ្ឋកិច្ចនិង​សង្គមកិច្ចមួយ​ចំនួន។

សម្ដេចធិបតី ក៏បានអំពាវនាវឱ្យ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាព​ក្នុងការជួយ សម្រាល​បន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករ ដែលត្រលប់មកពីថៃវិញ ចំពោះអ្នកដែលមាន​ជាប់​ជំពាក់ បំណុលជាមួយធនាគារ ឬគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅតាមលទ្ធភាព ឬ ក្នុងមួយរយៈពេលកំណត់ណា​មួយដែល​អាចធ្វើទៅបាន។ សម្ដេចតេជោ ហ៊ុន សែន បានហៅវិធានការនេះថា ជាវិធានការគ្រប់​ជ្រុង​ជ្រោយ​ ដែលជួយសម្រួលដល់ បងប្អូនដែលវិលត្រឡប់​ មក​ស្រុក​កំណើតវិញដើម្បី រកការងារធ្វើឬបង្កើតមុខរបរថ្មី៕SHS/AKP

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *