(ប្រទេសថៃ)៖ ទំនិញគេចពន្ធជាច្រើនប្រភេទ ពិសេសគឺបារី និងស្រា ត្រូវបានកម្លាំងយោធា ថៃការពារព្រំដែន ស្ទាក់ចាប់បាន ខណៈដែលមានជន មិនស្គាល់មុខមួយចំនួនបាន នឹងកំពុងលីសែងឆ្លងអូរតាម ច្រករបៀងចូលដី ថៃដោយខុសច្បាប់។
ការចាប់ទំនិញខុសច្បាប់ នេះបានធ្វើឡើងកាលពី ព្រលប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅចំណុចខាង ក្រោយផ្សារខៅឌីន ស្ថិតក្នុងឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ដែលនៅមិនឆ្ងាយ ពីច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបងនោះឡើយ ។
មួយយោងតាមប្រភព ច្បាស់ការមួយបានបញ្ជាក់ថា ទំនិញទាំងនេះអាចចេញ តាមច្រករបៀងជំនោរ ជាយដែន ស្ថិតនៅក្នុងភូមិ ត្រពាំងប្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយសារតែ កន្លងមកគេឧស្សាហ៍ សង្កេតឃើញមានថៅកែធំៗ បានជួលឲ្យកម្មករ លីសែងទំនិញឆ្លងអូរចូល ទៅក្នុងទឹកដីថៃ ព្រមទាំងមានរថយន្ត ថៃរង់ចាំទទួលនៅត្រើយម្ខាងផងដែរ។
យោងតាមការផ្សាយរបស់ គេហទំព័រក្នុងស្រុកមួយ ចំនួនបានបញ្ជាក់ថា នៅពេលដែលកម្លាំង យោធាការពារព្រំដែនថៃ បង្ហាញខ្លួនដើម្បីបង្ក្រាប ទំនិញកិច្ចពន្ធទាំងនោះក៏ ស្រាប់តែក្រុមកម្មករដែលកំពុងរីសែង បានទម្លាក់ឥវ៉ាន់ ចោលហើយនាំគ្នារត់ ត្រឡប់ក្រោយឆ្លងដែន ចូលទៅក្នុងប្រទេសកម្ពុជាអស់តែម្ដង។
ក្រោយការត្រួតពិនិត្យទំនិញ ដែលរឹបអូសបាន គឺមានបារីចំនួន ៣២.០០០ កញ្ចប់ ស្រាបៀរនិងស្រាដបមានចំនួន ១.៩៤៤ ប្រភេទដែលទំនិញទាំង នេះក្រោយពីដកហូត បានកម្លាំងយកគេថៃ បានប្រគល់ទៅឲ្យតម្រួត ស្រុកក្លងហាតនិង បញ្ជូនបន្តទៅអង្គភាពគយ ប្រចាំខេត្តស្រះកែវដើម្បីរក្សាទុក និងស្រាវជ្រាវរកប្រភព ដែលនៅពីក្រោយ និងអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ៕