ប្រជាពលរដ្ឋ ១៤៧ គ្រួសារ មកពីឃុំថាឡាបរិវ៉ាត់ និងឃុំស្រែឫស្សី បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា!


ខេត្តស្ទឹងត្រែង៖ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៤៧ គ្រួសារ មកពីឃុំថាឡាបរិវ៉ាត់ និងឃុំស្រែឫស្សី នៅបរិវេណប្រាសាទព្រះគោ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។
ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះដោយជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះ បានទទួលនូវអំណោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវមួយយួរ ឃីត១កញ្ចប់មាន ( មុង ភួយ សារុង ក្រមា ) និងថវិកាចំនួន ២ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានថ្លែងថា៖កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានតែងតែគិតគូពី សុខភាព អនាម័យ និងការប្រើប្រាស់ទឹកស្អាត ការអប់រំ និងបានផ្តល់នូវភាពកក់ក្តៅ ហើយការលំបាក់របស់ប្រជាពលរដ្ឋ គឺជាបញ្ហា និងការលំបាក់របស់សម្តេចប្រធាន ហើយកាកបាទក្រហមកម្ពុជាមិនទុកឱ្យប្រជាពលរដ្ឋវេទន្ទា និងជួបនូវការលំបាក់ឡើយ ទីណាមានការលំបាក់ ទីនោះមានកាកបាទក្រហមកម្ពុជា នៅជាមួយជានិច្ច។
ការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រ កម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ពិតជានាំមកនូវ សុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ ពិសេស វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាពជាដើម។
ឯកឧត្តម យូ ឡាណា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ឯកឧត្តម មានប្រសាសន៍ ផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់សូមប្រុងប្រយ័ត្ន និងត្រូវបង្ការថែរក្សាចំពោះសុខភាព ដើម្បីទប់ស្កាត់កុំឱ្យឆ្លងជំងឺនានាយាយីមកលើកូនចៅ និងក្រុមគ្រួសារយើង ជាពិសេសក្នុងរដូវវស្សានេះត្រូវរក្សាអនាម័យក្នុងការរស់នៅឱ្យបានស្អាតជានិច្ច ដើម្បីបង្ការចៀសឆ្ងាយពីជំងឺរាគរុស និងគ្រុនចាញ់គ្រុនឈាមជាដើម ហើយបើសង្ស័យថាមានកើតជំងឺណាមួយសូមរួសរាន់ទៅកាន់មណ្ឌលសុខភាពដែលនៅកៀកជិតនឹងមូលដ្ឋានរបស់យើងឲ្យបានទាន់ពេលវេលា៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *