(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានធ្វើការបង្ក្រាបករណី ពាក់ព័ន្ធនឹងការញុះញង់ និងអូសទាញប្រជាពលរដ្ឋធ្វើ បាតុកម្មផ្ដួលរំលំរាជ រដ្ឋាភិបាលស្របច្បាប់ នៅរាជធានីភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ចំនួន០៦ករណី និងបានឃាត់ខ្លួនជនសង្ស័យ ០៩នាក់ ក្នុងនោះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យចំនួន០១នាក់ ទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ។
ដោយឡែកជនសង្ស័យ ចំនួន០៨នាក់ទៀត សមត្ថកិច្ច កំពុងធ្វើការសាកសួរ នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងស្វែងរកអ្នកពាក់ព័ន្ធ ៕