(ខេត្តស្វាយរៀង)៖ មានការភ្ញាក់ផ្អើល ដល់អ្នកភូមិនិងម្ចាស់ ផ្ទះរាយការណ៍មក សមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៏ យករថយន្តជាច្រើនគ្រឿង មកបាញ់ពន្លត់អកុសល ហួសពេលទៅហើយ។
ហេតុការណ៍នេះបាន កើតឡើងនៅវេលា ម៉ោង១រសៀល ថ្ងៃទី២៣ខែមេសាឆ្នាំ ២០២៤ ស្ថិតនៅភូមិថ្មី ឃុំចំបក់ស្រុកស្វាយជ្រំ ។
យោងតាមសមត្ថកិច្ច នគរបាលស្រុកបាន ឲ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ ប៊ុន ចាន់ ភេទប្រុស អាយុ ៥៥ ឆ្នាំ មុខរបរកសិករ រស់នៅភូមិថ្មី ឃុំចំបក់ស្រុកស្វាយជ្រំ ។
ផ្ទះដែលខូចខាតមាន ទំហំ ៧គុណនិង៨ ម៉ែត្រ សង់អំពីឈើប្រក់សង្កសី ខូចខាតទាំងស្រុងរួមនឹងសម្ភារប្រើប្រាស់មួយចំនួនធំ សំណាងមិនមានមនុស្ស រងគ្រោះថ្នាក់ដល់ជីវិត។
អាជ្ញាធរស្រុក អំពាវនាវ ថា អាកាសធាតុក្តៅខ្លាំង ដូច្នេះសូមបងប្អូន ត្រូវមានការប្រុងប្រយត័្នខ្ពស់ ទោះលើការប្រើប្រាស់ភ្លើងទាន ធូប ចង្ក្រាន និងភ្លើងអគ្គិសនី ដែលជាប្រភពអាច បណ្តាលឲ្យឆាបឆេះគ្រប់ ពេលវេលាបើសិនជា យើងមិនបានត្រួតពិនិត្យ ជាពិសេសចំពោះបងប្អូន ដែលប្រើប្រាស់ ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាងមានគ្រោះអគ្គីភ័យ កើតឡើងជាយថាហេតុ ។