(ក្រុងប៉ោយប៉ែត)៖ បុរសជនជាតិចិនម្នាក់ បើកបររថយន្ត ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានរ៉េចង្កូត ទៅបុកថ្មចែកទ្រូង ផ្លុវបណ្តាលអោយខូចខាត ជាច្រើនកង និងបានរត់គេចខ្លួន បន្សល់ទុករថយន្តចោល នៅកន្លែងកើតហេតុ។
ហេតុការដ៏ភ្ញាក់ផ្អើល នេះបានកើតឡើងកាល ពីរសៀលថ្ងៃទី៤ខែ មិនាឆ្នាំ២០២៤ នៅលើកំណាត់ ផ្លូវជាតិលេខ៥ ទល់មុខសណ្ឋាគារលី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក ឡង់គ្រីសឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា RS១២០៦ បើកបរក្នុងល្បឿនលឿន ដោយជនជាតិចិន មកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូត ទៅបុកថ្មចែកទ្រូង បណ្តាលអោយខូចខាត អស់ជាច្រើនកំណាត់ និងបណ្តាលអោយរថយន្ត ខូចខាតផ្នែកខាង មុខស្ទើរទាំងស្រុង ចំណែកអ្នកបើកបរ ជនជាតិចិននោះ ក៏បានគេចខ្លួនភ្លាមៗផងដែរ។
ក្រោយពីកើតហេតុភ្លាមៗ គេឃើញមានកម្លាំង នគរបាលចរាចរណ៍ ផ្លូវគោកក្រុងប៉ោយប៉ែត បានចុះមកពិនិត្យ និងធ្វើការវាសវែង ព្រមទាំងនាំយករថយន្ត បង្ករខាងលើយកមកកាន់ អធិការរដ្ឋានគរបាល ក្រុងប៉ោយប៉ែត រងចាំម្ចាស់រថយន្តចូលខ្លួន ដោះស្រាយទៅតាមនីតិវិធីច្បាប់។
ដោយឡែកមហាជនដែល បានឃើញហេតុខាងលើ បានលើកឡើងថា ជារឿយគេឃើញ ក្រុមជនបរទេស បើកបររថយន្ត ក្នុងក្រុងប៉ោយប៉ែត ទាំងល្បឿងលឿន បង្ករអោយមានគ្រោះថ្នាក់ ដល់អ្នកផ្សេងក៏មានដែរ ខ្លះទៀតចេញពីវង់ផឹកស៊ី បើកបរទាំងស្រវឹង បុកថ្មចែកទ្រូងផ្លូវ បណ្តាលអោយ ខូចខាតជារឿយៗផងដែរ។
ដោយឃើញសភាពបែក អណាធិបតេយ្យបែបនេះ ប្រជាពលរដ្ឋអំពាវស្នើរ សុំអោយកម្លាំងនគរបាល ក្រុងប៉ោយប៉ែតគួរតែ ពិនិត្យមើលលើជនបរទេស ដែលបើកបររថយន្ត លើដងផ្លូវក្នុងក្រុងប៉ោយប៉ែតផង ព្រោះក្រុមជនបរទេសទាំងនោះបើកបរ ហាក់ដូចជាមិនគោរព ច្បាប់ចរាចរណ៍ឡើយ ក៏ដូចជាកាទប់ស្កាប់ ការគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករដោយ ក្រុមបរទេសទាំង នេះដោយយថាហេតុ៕