(ខេត្តកោះកុង)៖ រដ្ឋបាលស្រុកបទុមសាទរ បំភ្លឺថា ពលរដ្ឋដែលបាន ស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រ មកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយ មិនបានមើលក៏ បានកិនស្លាប់ មិនមែនមកពី ការតវ៉ាដីធ្លីឡើយ។ ដូច្នេះសូមសាធារណមតិ កុំមានការយល់ច្រឡំ និងបញ្ឈប់ការចែក ចាយព័ត៌មានក្លែងក្លាយនេះ!
រដ្ឋបាលស្រុកបូទុមសាគរ មានកិត្តិយសសូមជម្រាបជូន ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បងប្អូនសាធារ ណៈជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានគេហទំព័រពត៌ មានបណ្តាញសង្គមហ្វេសប៊ុករបស់ Koh Kong Hot News, HEY,VIDEO និង Page ផ្សេងៗទៀត ដែលបានចុះផ្សាយ តាមប្រព័ន្ធហ្វេសបុក (facebook)។
ចុះផ្សាយ ៖ ពាក់ព័ន្ធអិចស្កាវ៉ាទ័រ របស់លោក ឆាយ កិនប្រពិតដូចចេកជៀន ចំណែក លោក ឆាយ ម្ចាស់គ្រឿងចក្រនេះដើរ រំភើយ ហើយយកគ្រឿង ចក្រមកកាយដីហាក់បី ដូចមិនខ្វល់ខ្វាយ ចំពោះអាយុជីវិត បានលា ចាកលោកនេះ ទៅមិនដឹងថាលោក ឆាយ អាងខ្លួនមានលុយ មានអំណាថ្លើមធំ យកអាយុជីវិតមនុស្ស មកលេងសើច។
រដ្ឋបាលស្រុកបូទុមសាគរ សូមជម្រាបជូនថា៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង៥០នាទី របាយការណ៍អធិការដ្ឋាន នគរបាលស្រុកបូទុមសាគរ រាយការណ៍ជូន គណៈបញ្ជាការឯក ភាពស្រុក នៅចំណុចភ្នំត្រងោល ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មាន ករណ៏អិចស្កាវ៉ាទ័រ ថយកិនមនុស្សស្លាប់ ០១នាក់ប្រុស ។
សពជនរងគ្រោះ ឈ្មោះ សាត សាខន ភេទប្រុស អាយុ៦៣ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មានទីលំនៅភូមិអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោយពេលកើតហេតុ កម្លាំងជំនាញ និងគ្រូពេទ្យមណ្ឌល សុខភាព បានទៅពិនិត្យ សាកសពជនរងគ្រោះ ពិតជាស្លាប់ដោយសារគ្រឿង ចក្រកិនស្លាប់ពិតប្រាកដមែន។
តាមការបំភ្លឺពី សាច់ញ្ញាតិរបស់ជនរងគ្រោះថា៖ ជនរងគ្រោះបានជួលគ្រឿងចក្រ មកវៃព្រៃ និងជីកស្រះទឹក នៅចំការ របស់ជនរងគ្រោះ កន្លែងកើតហេតុខាងលើ។
នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០២:៣០ នាទីរសៀល ក្រុមការងារដឹកនាំ ដោយលោក ខេង សំខាន់ អភិបាលរងស្រុក បានចុះត្រួតពិនិត្យ និងធ្វើការបញ្ឈប់សម្មភាព ការឈូសឆាយសម្អាតដី ជីកស្រះ ០១ កន្លែងដោយគ្មាន ច្បាប់អនុញ្ញាត្ត ស្ថិតក្នុងភូមិព្រលាន ឃុំកណ្តាល ស្រុកបូទុមសាគរ ខេត្តកោះកុង ។
រដ្ឋបាលស្រុក សូមធ្វើការបំភ្លឺថា ៖ ករណីខាងលើនេះជារឿង ០២ ផ្សេងគ្នា ដូចនេះរដ្ឋបាលស្រុក សូមធ្វើការបដិសេធទាំងស្រុង ទៅលើការចុះផ្សាយ របស់គេហទំព័រពត៌ មានរបស់ Koh Kong Hot News និងគេហទំព័រពត៌មាន HEY,VIDEO ដែលបានចុះផ្សាយខាងលើនេះ ។
អាស្រ័យដូចបាន ជម្រាបជូនខាងលើ សូមថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ សាធារណៈជន អ្នកសារ ព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថាការ ចុះផ្សាយផ្សេងៗខាងលើនេះ ជាការចុះផ្សាយ បំភ័យពត៌មាន និង ការញុះញង់ សូមកុំឲ្យមានការយល់ច្រឡំ។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះដែរថា ៖ ព័ត៌មានដែលផ្សព្វផ្សាយ នៅលើបណ្តាញ សង្គមថា« ករណីអេស្កាវាទ័រកិន ពលរដ្ឋនៅខេត្តកោះកុង ស្លាប់ភ្លាមៗ គ្រាន់តែគ្នាទៅ ការពារដីរបស់ខ្លួន» ជាព័ត៌មានក្លែងក្លាយ។ យោងតាមអាជ្ញាធរ ស្រុកបទុមសាទរ ខេត្តកោះកុង ពលរដ្ឋដែលបាន ស្លាប់នោះឈ្មោះ សាត សាខន ជាអ្នកជួលអេស្កាវាទ័រ មកឈូសឆាយចម្ការខ្លួន ដោយអ្នកបើកថយ មិនបានមើលក៏បានកិ នស្លាប់ មិនមែនមក ពីការតវ៉ាដីធ្លីឡើយ។ ដូច្នេះ សូមសាធារមតិកុំមាន ការយល់ច្រឡំ និងបញ្ឈប់ការ ចែកចាយព័ត៌មាន ក្លែងក្លាយនេះ!៕