(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណ ជនឱ្យបានជ្រាបថា កន្លងមក មានបណ្តាញសង្គម Facebook បានផ្សាយអំពីការដាក់ របាំងសាច់អួននិង លបនៅក្នុងបឹងទន្លេសាប ករណីនេះរដ្ឋបាល ផលផលសូមធ្វើការ បំភ្លឺដូចខាងក្រោម៖
១. ទីតាំងដែលត្រូវបាន ថតយកមកផ្សព្វផ្សាយ គឺជាផ្នែកមួយតូច នៃបឹងទន្លេសាបតែប៉ុណ្ណោះ ដែលមានឈ្មោះថា “កន្ទុកបាយក្អែក” នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មិនមែនស្ថិតនៅលើផ្ទៃបឹងទន្លេសាប ឬច្រកផ្លូវ ដែលត្រីឆ្លងកាត់នោះឡើយ។
២. ទីតាំងនោះជាឆកនិង មានប្រជាពលរដ្ឋ ជាច្រើនពាន់គ្រួសារ រស់នៅកកកុញក្បែរទីតាំងនោះ។ នៅពេលទឹកធំក្នុង រដូវវស្សា ការនេសាទដោយប្រើ ឧបករណ៍របាំងលបនៅទី នោះមានភាពធំទូលាយ និងស្ថិតនៅដាច់ៗពីគ្នា តែជាប្រពៃណៃ នៅពេលទឹកស្រក កន្លែងនោះរួមតូចនាំ ឱ្យការដាក់របាំងលប ចាប់ត្រីនៅកៀកៗគ្នា ដើម្បីផ្តល់លទ្ធភាព ឱ្យពួកគាត់អាចរកត្រី បានគ្រប់គ្នា ដែលជាប្រភពអាហារ និងសម្រាប់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ។ ទោះជាយ៉ាងណា ទំហំក្រឡានិងប្រវែងរបាំងសាច់ អូនតែងតែត្រូវបាន ត្រួតពិនិត្យជារឿយៗ។
៣. ឧបករណ៍នេសាទដែល មានរាងដូចជាព្រួញនោះគឺ ជាឧបករណ៍នេសាទស្របច្បាប់ ឱ្យតែទំហំក្រឡានិងប្រវែង របាំងសាច់អូនស្រប តាមច្បាប់ស្តីពីជលផល។ រដ្ឋបាលជលផលនិង សមត្ថកិច្ចពាក់ព័ន្ធតែងតែ ធ្វើការត្រួតពិនិត្យទំហំក្រឡានៃ របាំងសាច់អួននិង កាត់តម្រឹមប្រវែងដែលវែង ខុសច្បាប់ជាប្រចាំផងដែរ។ ទោះបីជាពេលខ្លះការថត អាចឃើញបង្គោលដែល នៅសល់ ប៉ុន្តែរបាំងសាច់អូន ផ្នែកខាងក្រោមត្រូវបានកាត់ ផ្តាច់យកចេញរួចហើយ។
៤. មន្ត្រីជលផលធ្វើការយ៉ាង ជិតស្និទ្ធជាមួយបងប្អូន សហគមន៍នេសាទ ដោយធ្វើការថ្លឹងថ្លែង ពីទិដ្ឋភាពច្បាប់និងរក្សា ភាពបត់បែនដើម្បី ប្រយោជន៍សហគមន៍ ធ្វើយ៉ាងណាឱ្យ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ នៅតំបន់នោះ អាចមានលទ្ធភាព អាស្រ័យផលនិង ទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន។ ប៉ុន្តែដាច់ខាតមិនអនុញ្ញាតឱ្យ មានការធ្វើលើសពីប្រវែង និងទំហំក្រឡាដែល ច្បាប់បានកំណត់ ជាពិសេសចំពោះការធ្វើ អាជីវកម្មនេសាទទ្រង់ទ្រាយធំ ដោយខុសច្បាប់។ ជាលទ្ធផលគណៈកម្មការអន្តរ ក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទនៅបឹងទន្លេសាប បានបង្ក្រាបការប្រើ ឧបករណ៍របាំងសាច់អូននិង ស្បៃមុងប្រវែង១ ៦៥០ ៦១៧ម៉ែត្រ លបនិងលូ១៥ ២២៩គ្រឿង ឧបករណ៍ឆក់ក្តៅ ឆក់ត្រជាក់១ ៤៧៣គ្រឿង អួនអូស ទឹកសាប៥៣វង់ អួនហ៊ុម៣៣វង់ ម៉ាញ់១៤វង់ ឈ្លក់រួមផ្សំភ្លើង១២៧គ្រឿង និងឈើបយន្ត២៣គ្រឿង។
ការបំភ្លឺនេះមានគោលដៅ ជម្រាបឱ្យសាធារណៈជនបានដឹង ពីជីវភាពជាក់ស្តែង នៅក្នុងតំបន់ កន្តុកបាយក្អែក” ជៀស វាងការយល់ច្រលំ ជាមួយនឹងស្ថានភាពរស់ នៅក្នុងតំបន់បឹងទន្លេសាបទាំងមូល និងសកម្មភាពដែល រដ្ឋបាលជលផលបាន និងកំពុងអនុវត្តច្បាប់ ស្តីពីផលផល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបតាមការគួរ៕