(ភ្នំពេញ)៖ អនុវត្តតាមស្មារតី អនុក្រឹត្យលេខ០៦អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវាវប្បធម៌ជាតិ និងស្របតាមទិសស្លោក “កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌ រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំ សម្រាប់រៀបចំប្រារព្ធ ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។
ទិវាវប្បធម៌ជាតិ គឺជា ទិវាដ៏មានសារៈសំខាន់ មួយរបស់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូប ការៈបុព្វបុរសខ្មែរ គ្រប់ជំនាន់ដែលបាន លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ ដ៏សម្បូរបែបនិងមាន តម្លៃមិនអាចកាត់ថ្លៃបាន បន្សល់ទុកមកដល់ កូនចៅជំនាន់ក្រោយ។
ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិ ក៏ជាឱកាសដ៏ មានតម្លៃដើម្បីចូលរួមបំផុស នូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែល ដូនតាជាច្រើនទៀត ដែលជាដួងព្រលឹងនិង អត្តសញ្ញាណជាតិ សម្រាប់ប្រជាជនខ្មែរ គ្រប់រូប ក្នុងគោលបំណងធានា ឱ្យបាននូវការអភិរក្ស និងអភិវឌ្ឍវប្បធម៌ ប្រកបដោយចីរភាព និងបរិយាបន្ន ស្របតាម គោលនយោបាយជាតិ ស្ដីពីវិស័យវប្បធម៌និង កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងស្មារតីយកចិត្តទុក ដាក់ខ្ពស់ដល់ការ លើកតម្លៃចំពោះវប្បធម៌ អរិយធម៌ជាតិដ៏ ឧត្តុង្គឧត្តមនេះ រាជរដ្ឋាភិបាល សម្រេចរៀបចំទិ វាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ ដោយបន្តរក្សា ប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងជំរុញ ទឹកចិត្តប្រជាជនខ្មែរទាំង ក្នុងនិងក្រៅប្រទេស ជាពិសេសយុវជន បន្តវេនឱ្យចូលរួមកាន់តែ សកម្មថែមទៀតក្នុង សកម្មភាពវប្បធម៌ជាតិ ដូចជា៖
លើកកម្ពស់ស្មារតី មោទនភាពជាតិ មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃ កេរដំណែលវប្បធម៌ និងភាព ជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដោយបំផុស ឱ្យប្រជាជនខ្មែរគ្រប់រូប ចូលរួមជាកម្លាំងចលករ ក្នុងកិច្ចអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំង វប្បធម៌ចម្រុះរបស់ សហគមន៍ជនជាតិដើម ភាគតិចនៅកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស រីកចម្រើន ដោយមិនប្រកាន់នូវនិន្នា ការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ និងជាតិពន្ធ បង្កើនការយល់ដឹងអំពី តម្លៃដ៏មហាសាលនៃ សម្បត្តិវប្បធម៌ជាតិ ដ៏សម្បូរបែប ដែលជាប្រភព មិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមប្រកប ដោយចីរភាព តាមរយៈការបង្កើត សេវានិងផលិតផលវប្បធម៌ ថ្មីៗ ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍ ដែលរួមចំណែក ដល់ការបង្កើតការងារឱ្យ កាន់តែច្រើនដែលជួយ បង្កើនប្រាក់ចំណូល និងរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ ប្រជាជនយើង លើកទឹកចិត្តដល់ស្មារតី សហគ្រិនភាព និងការបង្កើតការងារផ្នែក សិល្បៈវប្បធម៌នៅក្នុង ចំណោមយុវជន កម្ពុជា ដើម្បីគាំទ្រដល់ការ អភិវឌ្ឍឧស្សាហកម្មវប្បធម៌និងច្នៃប្រឌិត ដែលជាសក្តានុពល មួយនៃប្រភពកំណើន សេដ្ឋកិច្ចគន្លឹះនិងថ្មីៗ ជាពិសេសតាមរយៈ ការផ្តល់ឱកាសដល់ យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរង ហានិភ័យដើម្បីទទួលបាន នូវការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈដូនតា ធានាឱ្យបាននូវការផ្ទេរ ចំណេះដឹងនិងជំនាញ ប្រពៃណីដល់យុវជន ជំនាន់ក្រោយ ក្នុងគោលបំណង លើកកម្ពស់ភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារ អភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យាឌីជីថល ព្រមជាមួយនឹង គំនិតផ្តួចផ្តើមថ្មីៗ ដើម្បីបង្កើនភាពទាក់ទាញ និងផ្តល់ភាពងាយស្រួល ដល់ការចូលរួម ក្នុងសកម្មភាពវប្បធម៌ សម្រាប់សាធារណជនទូទៅ ជាពិសេស កុមារ យុវជន ស្ត្រី មនុស្សចាស់ និងជនមាន ពីការភាព ក្រោមទិសស្លោក សិល្បៈវប្បធម៌សម្រាប់ យើងទាំងអស់គ្នា លើកស្ទួយកិច្ច សហប្រតិបត្តិការវប្បធម៌ ក្នុងស្មារតីកសាងស្ពាន ភ្ជាប់ទំនាក់ទំនងពីសង្គម មួយទៅសង្គមមួយ ពីប្រជាជាតិមួយ ទៅប្រជាជាតិមួយ និងពីប្រទេសមួយ ទៅប្រទេសមួយ ក្នុងគោលបំណង លើកកម្ពស់ ការយល់ដឹងនិងការគោរព គ្នាទៅវិញទៅមក ដែលនាំមកនូវ សាមគ្គីភាព មិត្តភាព សុខដុមរមនា និងសន្តិភាព។
ដើម្បីរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ នេះឱ្យបានកាន់តែ ទូលំទូលាយនិង ផ្សព្វផ្សាយ ឱ្យប្រជាជនកម្ពុជា គ្រប់ស្រទាប់បានយល់ ដឹងកាន់តែច្បាស់ អំពីអត្ថន័យនៃទិវានេះ ក៏ដូចជាដើម្បីអាចឱ្យ ព្រឹត្តិការណ៍នេះប្រព្រឹត្ត ទៅដោយរលូន រាជរដ្ឋាភិបាលសូម ធ្វើការណែនាំដូចតទៅ៖
១- ពេលវេលាសម្រាប់ប្រារព្ធ ទិវាវប្បធម៌ជាតិ លើកទី២៦ គឺត្រូវបានកំណត់ យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងន័យនេះ ក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវរៀបចំកម្មវិធី និងសកម្មភាពគាំទ្រនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ទាំងនៅទីតាំងផ្ទាល់ និង/ឬនៅលើបណ្តាញ សង្គមទៅតាមពេលវេលា សមរម្យណាមួយនៅ ក្នុងរយៈពេល ដែលបានកំណត់នេះ។
២- ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវរៀបចំឯកសារពាក់ ព័ន្ធដើម្បីឃោសនាផ្សព្វផ្សាយ អំពីទិវាវប្បធម៌ជាតិ ហើយក៏ត្រូវណែ នាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយ សមិទ្ធផលការងារសំខាន់ៗ ពាក់ព័ន្ធនឹង ការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងតំបន់ បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវា វប្បធម៌ជាតិនៅមូលដ្ឋាន របស់ខ្លួន។ ទន្ទឹមគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវសហការជា មួយបណ្តាក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោម ជាតិ អង្គការ សមាគម សហគមន៍ និងវិស័យឯកជន ដែលកំពុងប្រតិបត្តិការ នៅក្នុងវិស័យវប្បធម៌ ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយ វប្បធម៌ជាតិឱ្យបាន ទូលំទូលាយនៅក្នុង រយៈពេល នេះផងដែរ។
៣- ក្រសួងព័ត៌មានត្រូវណែនាំ ដល់បណ្តាញសារព័ត៌មាន គ្រប់ប្រភេទរបស់រដ្ឋនិង ឯកជនទាំងអស់ចូលរួម ផ្សព្វផ្សាយឱ្យបាន ទូលំទូលាយនូវខ្លឹមសារ សកម្មភាពពាក់ព័ន្ធ នឹងការអបអរទិវាវប្បធម៌ជាតិ។
៤- ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និង វិចិត្រសិល្បៈត្រូវសហការ ផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមាន សកម្មភាពបង្ហាញ និងប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សា អប់រំរដ្ឋនិងឯកជន។
៥- ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិតាមរយៈ ទីភ្នាក់ងារទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន គ្រប់ប្រភេទ ពិសេសស្របតាមកម្មវិធី «ទស្សនាសៀមរាបឆ្នាំ២០២៤»។
៦- ក្រសួងការបរទេសនិង សហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ស្ថាន ឯកអគ្គរាជទូត ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុល កិត្តិយសនៃព្រះរាជា ណាចក្រកម្ពុជា ប្រចាំនៅបរទេស និងសហគមន៍ខ្មែរ នៅបរទេស ឱ្យចូលរួមរៀបចំកម្មវិធី និងសកម្មភាពនានា ដើម្បីប្រារព្ធទិវាវប្បធម៌ជាតិ ទាំងនៅទីតាំងផ្ទាល់ តាមបណ្តាញសង្គម និង/ឬតាមមធ្យោបាយផ្សេងៗទៀត។
៧- ក្រសួងធម្មការនិងសាសនា ត្រូវបំផុសចលនាព្រះសង្ឃ និងគ្រប់សាសនិកឱ្យ រៀបចំកម្មវិធីនិងសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិ នៅតាមទីអារាម វិហារសាសនា មណ្ឌល វិបស្សនា និងទីសក្ការៈផ្សេងៗ។
៨- ក្រសួងមហាផ្ទៃនិង ក្រសួងការពារជាតិត្រូវ ណែនាំទៅអង្គភាពមូលដ្ឋាន ដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធ ទិវាវប្បធម៌ជាតិ លើកទី២៦ ឱ្យមានប្រសិទ្ធភាព និងស្មារតី ទទួលខុសត្រូវខ្ពស់។
៩- រដ្ឋបាលរាជធានី ខេត្តត្រូវចូលរួមជួយ ឧបត្ថម្ភគាំទ្រដល់មន្ទីរ វប្បធម៌និងវិចិត្រសិល្បៈ ដើម្បីអាចរៀបចំ កម្មវិធីនិងសកម្មភាព ផ្សព្វផ្សាយវប្បធម៌នៅ ក្នុងដែនដីរបស់ខ្លួន ដោយផ្តោតលើការអប់ រំមហាជន ជាពិសេសយុវជន ឱ្យមានស្មារតីកាន់តែ មុតមាំថែមទៀតនៅក្នុង ការចូលរួមថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ព្រមទាំងរៀបចំចង បដាពាក្យស្លោកតាម ទីសាធារណៈ និងការបិទគំនូរផ្សាយ វប្បធម៌នៅតាមទី តាំងសំខាន់ៗ ក្នុងដែនរដ្ឋបាលរាជធានី ខេត្តរបស់ខ្លួន។
១០- គ្រប់ក្រសួង ស្ថាប័ន អង្គភាព រដ្ឋបាលថ្នាក់ក្រោមជាតិ សាលារៀន រោងចក្រ សហគ្រាស គេហដ្ឋាន និងសហគមន៍ខ្មែរ នៅបរទេសចូលរួមប្រារព្ធ និងអបអរទិវាវប្បធម៌ជាតិ តាមមធ្យោបាយផ្សេងៗដែលមាន ដូចជាការលើកទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក គំនូរផ្សាយសិល្បៈវប្បធម៌ និង/ឬសកម្មភាព សមរម្យនានានៅទីតាំងរបស់ខ្លួន ក៏ដូចជាតាមបណ្តាញសង្គម។
១១- អ្នកចូលរួមកម្មវិធីនិង សកម្មភាពផ្សព្វផ្សាយ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ទិវាវប្បធម៌ជាតិត្រូវស្លៀកពាក់ សមរម្យតាម បែបប្រពៃណីជាតិ។
ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពនិង ដោយស្មារតីទទួលខុសត្រូវខ្ពស់៕