ក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយដាវដេញ កាប់យុវជន២នាក់បណ្តាល ឲ្យរងរបួសធ្ងន់ស្រាល

(ភ្នំពេញ)៖ យុវជនពីរនាក់ជិះម៉ូតូឌុបគ្នា ក្នុងបរិវេណបឹងកក់ ត្រូវបានក្រុមក្មេងទំនើង ប្រដាប់ដោយដាវ ដេញកាប់បណ្ដាលឲ្យ រងរបួសធ្ងន់ស្រាល ទាំង២នាក់ ហើយអ្នករងរបួសធ្ងន់ ត្រូវបានបុរសចិត្តធម៌ម្នាក់ យករថយន្តផ្ទាល់ ខ្លួនដឹកទៅ សង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯម្នាក់ទៀត ដែលរងរបួសស្រាល បានរត់គេចខ្លួនរួច។

ហេតុតការណ៍ នេះបង្កឲ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីម៉ោង ១១និង៥០នាទីយប់ថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ២០២៤ កនុងក្នុង បរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពពត័មានពីស្រ្តីម្នាក់ ដែលបានឃើញ ហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញបុរសរង គ្រោះ២នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BE-7178 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុង ក្នុងបរិវេណបឹងកក់ទិសដៅពីត្បូងសំដៅមកជើង ខណៈជិះមកដល់ ក្បែរចំណុចកើតហេតុ ស្រាប់តែមានឃើញ ក្មេងទំនើងមួយក្រុម មានគ្នា៦នាក់ ជិះម៉ូតូពីរគ្រឿង ប្រដាប់ដោយដាវ បានជិះប្រដេញពីក្រោយ ជនរងគ្រោះរួចក៏បាន ដកដាវមកកាប់ប្រហារ ទៅលើយុវជនរងគ្រោះ ទាំងពីរនាក់ជាច្រើនដាវ បណ្ដាលឲ្យ ម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតស្រាល ហើយជនបង្កក៏បាន បើកម៉ូតូគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុក ក៏មានកំលាំងសមត្ថកិច្ច ចុះមកដល់កន្លែងកើត ហេតុដើម្បីសួរនាំ និងមានបុរសម្នាក់  បានបើករថយន្តផ្ទាល់ ខ្លួនជូនជនរងគ្រោះ ទៅមន្ទីរពេទ្យសង្គ្រោះ បន្ទាន់ភ្លាមៗផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *