បិទការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯកថ្នាក់ ខេត្តប្រចាំឆ្នាំសិក្សា ២០២៣.២០២៤ នៅវិទ្យាល័យហ៊ុនសែន

(ខេត្តបន្ទាយមានជ័យ)៖ ការប្រកួតកីឡាសិស្ស បឋមសិក្សាជ្រើសរើស ជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា ២០២៣.២០២៤នៅវិទ្យាល័យ ហ៊ុនសែនដែល មានរយៈពេល៤ថ្ងៃ ប្រារព្ធធ្វើឡើងនៅ ទីលានបាល់ទាត់ សិប្បនិម្មិត វិទ្យាល័យហ៊ុន សែនខ្លាកូន ក្រុងសិរីសោភ័ណ បានរៀបចំពិធីបិទ កាលពីល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

ពិធីនោះ ដោយមានការចូលរួម លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកឈូប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត អនុប្រធានមន្ទីរអប់រំខេត្ត  លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កីឡាករ កីឡា ការនី និងសិស្សានុសិស្សជាច្រើន ។

លោកឈូ ប៊ុនរឿងបាន មានប្រសាន៍ថា ក្នុងពិធីបិតការប្រកួតកីឡា សិស្សបឋមសិក្សា ជ្រើសរើសជើងឯក ថ្នាក់ខេត្តប្រចាំឆ្នាំសិក្សា ២០២៣.២០២៤នេះបានប្រព្រឹត្ត ទៅមានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤។

លទ្ធផលនៃការប្រកួត ប្រភេទវិញ្ញាសា អត្តពលកម្ម រត់ល្បឿន៦០ម៉ែត្រ នារី លេខ១ បានទៅលើ ហៀតបូផា ស្រុកថ្មពួក លេខ២ បានទៅលើ ឈូកដាវ៉ាន់ ស្រុកភ្នំស្រុក លេខ ៣ បានទៅលើ ហាដកកែវ ស្រុកអូរជ្រៅ។

រត់ល្បឿន៨០ម៉ែត្រ កុមារា លេខ១ បានទៅលើ  តាំងសុខដែនស្រុកភ្នំស្រុក លេខ២បានទៅលើ ឈឿយប៊ុនធាង ស្រុកភ្នំស្រុកស្វាយចេក លេខ៣ បានទៅលើ ភ័ក្រសុខចំរើន ស្រុកមង្គលបូរី ។ លោតកម្ពស់កុមារី លេខ១ បានទៅលើ ផាន់លក្ខិណាស្រុកមង្គលបូរី លេខ២ បានទៅលើ យេនស្រីពេជ្រ ក្រុងសិរីសោភ័ណលេខ៣ បានទៅលើ ឡុងរស្មី ស្រុកម៉ាឡៃ ។

លោតកម្ពស់កុមារា លេខ១ បានទៅលើ ប៉ាន់ពិសិត ស្រុកព្រះនេត្រព្រះ លេខ ២ បានទៅលើ  ភិតចាន់រ៉ុង ស្រុកមង្គលបូរី លេខ ៣ បានទៅលើវ៉ាន់សិលាស្រុកស្វាយចេកលោតចម្ងាយកុមារី បានទៅលើ ហាមតុលាស្រុកភ្នំស្រុក  លេខ២ បានទៅលើ ប៊ុនសម្ភពស្រុកភ្នំស្រុក លេខ៣ បានទៅលី ឆយមិនា ស្រុកភ្នំស្រុករត់បណ្តាក់ ៥០×៤ កុមារី  លេខ១ បានទៅលើ សាន់សាណា ស្រុកមង្គលបូរី   លេខ ១ បានទៅលើ  លីយ៉ាយ៉ា ស្រុកមង្គលបូរី  លេខ១បានទៅ ឈាក់លក្ខិណា ស្រុកមង្គលបូរី លេខ១ បានទៅលើ ស៊ីឧស្សាហ៍មន្នី ស្រុកមង្គលបូរីរត់បណ្តាក់ ៥០×៤កុមារា ចំណាត់ថ្នាក់លេខ២ ខាន់ណារៀន ស្រុកថ្មពួក លេខ២ ធំចាន់ណា ស្រុកថ្មពួក លេខ២ ផល្លា រក្សា លន់សាឃីម ស្រុកថ្មពួក រត់បណ្តាក់ ៥០×៤ ចំណាត់ថ្នាក់លេខ៣ ថងម៉ុន្ធា ស្រុកម៉ាឡៃលេខ៣ធំចាន់ណា ស្រុកថ្មពួក លេខ៣ ឈន់ភាតា ស្រុកម៉ាឡៃលេខ៣ បានទៅលើ វ៉ាន់វិណា ស្រុកម៉ាឡៃ លេខ៣ចាន់ផល្លីន ស្រុកម៉ាឡៃ។

ប្រភេទកីឡាបាល់ទះផ្នែក កុមារា ចំណាត់ថ្នាក់លេខ១ ស្រុកព្រះនេត្រ លេខ២ក្រុងប៉ោយប៉ែត ប្រភេទកីឡាបាល់ទះ ប្រភេទផ្នែក ក កុមារី ចំណាត់ថ្នាក់លេខ១ស្រុកម៉ាឡៃ លេខ ២ ស្រុកព្រះនេត្រព្រះ លេខ៣ ស្រុកមង្គលបូរី ប្រភេទកីឡាបាល់ទះ ប្រភេទផ្នែក ខ កុមារាចំណាត់ថ្នាក់លេខ១ ក្រុងប៉ោយប៉ែត លេខ២ស្រុកព្រះនេត្រព្រះ លេខ៣ ស្រុកមង្គលបូរី ប្រភេទកីឡាបាល់ទាត់ ផ្នែកកុមារី ចំណាក់ថ្នាក់លេខ១ ស្រុកព្រះនេត្រព្រះ លេខ២ក្រុងសិរីសោភ័ណ លេខ៣ស្រុកអូរជ្រៅ ប្រភេទកីឡាបាល់ទាត់ ផ្នែកកុមារាចំណាត់ថ្នាក់លេខ១ ស្រុកម៉ាឡៃ លេខ២ ក្រុងប៉ោយប៉ែត លេខ៣ក្រុងសិរីសោភ័ណ។

ក្នុងពិធីដែរ លោក ស្រេងសុផល បានមានប្រសាសន៍ថា កីឡា ទទួលបាន នូវ សុខភាព ល្អ មាន ទំនាក់ទំនង មាន មេត្រីភាព និង មាន សាមគ្គីភាព ហើយការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ខេត្តនៅក្នុងពេលនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ ន៍ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។

ទន្ទឹមនេះដែរវិស័យ កីឡាបានរួមចំណែក កាត់បន្ថយភាពអសកម្ម អំពើអបាយ មុខក្នុងសង្គម ដូចជាការសេព គ្រឿងញៀននិង បទល្មើសផ្សេងៗ ក្នុងសង្គម ជាតិផងដែរ។

លោក ស្រេងសុផ បានសម្តែងនូវអំណរគុណ និងកោតសសើរចំពោះ មន្ទីរអប់រំយុវជន និងកីឡាខេត្ត ព្រមទាំងគណៈ កម្មាការប្រកួតកីឡាគណៈ ប្រតិភូកីឡាទាំង៩ ស្រុក  ក្រុង  ទីលានប្រកួតតាមមន្ទីរ និងសាលារៀន ដែលបានសហ ការគ្នាបានយ៉ាង ល្អក្នុងការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសជើងឯកថ្នាក់ខេត្តក្នុងពេលនេះទទួលបានជោគជ័យ  លទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឲ្យ ក្រុង ស្រុក នីមួយៗរបស់ខ្លួនផងដែរ។

លោកក៏បានអំពាវនាវដល់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីអប់រំមន្ត្រីរាជការ កងកម្លាំងនិង មហាជនអញ្ជើញ ចូលរួមលើកកម្ពស់កីឡា គ្រប់ប្រភេទទាំងអស់គ្នា៕ ដោយលោក វ៉ាន់ ណាង

You might like

Leave a Reply

Your email address will not be published. Required fields are marked *