(ខេត្តបន្ទាយមានជ័យ)៖ កាលពីម៉ោង៧ព្រឹក នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភ: ឆ្នាំ២០២៤នេះ មានអង្គបោះឆ្នោត ជាសមាជិករដ្ឋសភា៦នាក់ និងក្រុមប្រឹក្សាឃុំសង្កាត់ មានចំនួន៥៣៣នាក់ ក្នុងខេត្តបន្ទាយមានជ័យ បានចូលរួមបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា ដូចគ្រោងទុក សម្រាប់នីតិកាលទី៥ ឆ្នាំ២០២៤។ក្នុងសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងការបោះឆ្នោតនេះមាន សមាជិករដ្ឋសភា មកពីគណបក្សប្រជា ជនកម្ពុជាមាន៦រូប ១លោកកែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្ត បន្ទាយមានជ័យ ២លោកស្រីនួម សោភ័ណ ៣លោក សេរីកុ សល ៤លោក គោ ស៊ុសារឿត ៥លោកអ៉ីឡុង ៦លោកខេងស៊ុម និងមានសមាជិក អង្គឬអ្នកបោះឆ្នោតជា ក្រុមប្រឹក្សាឃុំសង្កាត់ ទាំង៥៣៣នាក់ ស្រី៩៨នាក់ នៃគណបក្ស ៤ចូលរួមមាន ១គណបក្រប្រជាជនកម្ពុជា
២គណៈបក្សហ្វ៊ុនស៊ិនប៉ិច ៣គណៈឆន្ទះទាក់ ខ្មែរ ៤គណះបក្សកម្លាំងជាតិ។ មាន១ការិយាល័យលេខ៤០០១ បានមកតម្រង់ជួរចូល រួមបោះឆ្នោតអសាកល នេះជាបន្តបន្ទាប់។
លោក កែ គឹម យ៉ាន អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មាន នៅបន្ទាប់បោះឆ្នោតជ្រើស តាំងព្រឹទ្ធសភានេះថា លោកនិងអង្គបោះឆ្នោតទូទាំង ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភះឆ្នាំ២០២៤ បានប្រារព្ធក្បួនដង្ហែនិង មិទ្ទីញបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា និតិកាលទី៥។
ហើយនៅថ្ងទី២៥ ខែកុម្ភះនេះ អង្គបោះឆ្នោត បានចូលបោះឆ្នោតទាំងអស់ ដើម្បីសម្តែងសិទ្ធិបោះឆ្នោតជ្រើសរើស បេក្ខជនសមាជិកព្រឹទ្ធសភា ដែលខ្លួនពេញចិត្ត អង្គបោះឆ្នោតមកពី គណបក្សទាំង៤នេះ គ្មាននរណាម្នាក់ អវត្តមានឡើយ ។
លោកបានថ្លែងបន្ត ឲ្យដឹងទៀតថា ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា អណត្តិទី៥នេះ ស្របតាមគោលការណ៍ច្បាប់ និងតាមបែបលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ហើយស្ថិតក្នុង បរិយាកាសសេរី ត្រឹមត្រូវយុត្តិធម៍ ដោយគ្រប់គណបក្ស នយោបាយនិងបេក្ខជន បានចូលរួមឈរឈ្មោះ ឲ្យអង្គបោះឆ្នោតអសាកល ដើម្បីក្លាយជាតំ ណាងនៃស្ថាប័ន និតិបញ្ញត្តិនិងបម្រើជាតិ។
លោក យ៉ង់សក្តិ ប្រធានគណ:កម្មាធិកា ខេត្តរៀបចំការបោះឆ្នោត ខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកយកព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភ:នេះថា បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភាកន្លងមក ថ្ងៃនេះអង្គបោះឆ្នោតរបស់គណបក្សទាំង៤គឺ គណបក្សប្រជាជនកម្ពុជា គណបក្សរួបរួមជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច គណៈឆន្ទះទាក់ខ្មែរ និងគណះបក្ស កំលាំងជាតិ បានមកបោះឆ្នោតប្រកប ដោយបរិយាកាសរីករាយ។
ក្នុងនោះ គ ជ ខ បានរៀបចំការិយាល័យបោះឆ្នោត ដាក់មន្ត្រី កងសន្តិសុខ. និងទទួលអ្នកសង្កេតការណ៍ជាតិ ពីគណបក្សនយោបាយទាំង៤ អង្គការក្រៅរដ្ឋាភិបាលខ្លះ បានមកបោះឆ្នោតជ្រើស តាំងព្រឹទ្ធសភានេះ ចាត់ទុកដំណើរការ បោះឆ្នោតនេះថាប្រព្រឹត្តិ ទៅដោយសេរីយុត្តិធ៌ម និងស្របតាមលទ្ធិ ប្រជាធិបតេយ្យផងដែរ។
លោក យ៉ង់សក្តិ បានអគុណដល់ គ ជ ខ និង គ ជ ប ក៏ដូចអាជ្ញាធរមាន សមត្ថកិច្ចដែរ ដែលបានរៀបចំ ដំណើរការបោះឆ្នោត នេះបានល្អ រលូននិងបរិយាកាស គ្មានការកៀបសង្កត់ គម្រាមកំហែង។
គួរបញ្ជាក់ផងដែរថា ទូទាំងខេត្តមានអង្គបោះឆ្នោត អសាកលសរុប៥៣៩នាក់ ស្រី៩៨នាក់ក្នុង នោះជាក្រុមប្រឹក្សាឃុំសង្កាត់ ចំនួន៥៣៣នាក់ និងសមាជិករដ្ឋសភា៦នាក់។
ក្នុងការបោះឆ្នោត អសាកលជ្រើសតាំង ព្រឹទ្ធសភាអាណត្តិទី៥ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបាន ចែកមណ្ឌលព្រឹទ្ធសភា ជា៨ភូមិភាគព្រឹទ្ធសភា។ ក្នុងនោះ ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន សៀមរាបនិងឧត្តរមានជ័យ ស្ថិតក្នុងភូមិភាគ៤ មានអាសន:សមាជិក ព្រឹទ្ធសភាចំនួន ១០អាសន: និងមានអង្គបោះ ឆ្នោតសរុប៥៣៩នាក់៕ ដោយលោក វ៉ាន់ ណាង