ផ្ទះចំនួន១០ខ្នង ត្រូវអគ្គិភ័យឆេះបំផ្លាញ នៅខណ្ឌឬស្សីកែវ និងសមត្ថកិច្ចម្នាក់ រងរបួស

(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាប ឆេះផ្ទះប្រជាពលរដ្ឋយ៉ាង សន្ធោសន្ធៅចំនួន១០ខ្នង អស់ទាំងស្រុង និងឆេះរាល ដាល០៣ខ្នងទៀត ខូចខាត៦០% បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្លូវលំ ភូមិចុងខ្សាច់ ក្រុមទី១២ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ បានប្រាប់ថា ដោយមានការអនុវត្ត តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំង ជំនាញការិយាល័យ នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្ត ទុកដាក់ខ្ពស់នៅ ក្នុងប្រតិបត្តិការជួយ សង្គ្រោះប្រជាពលរដ្ឋឲ្យ បានទាន់ពេលវេលា។

ដោយទទួលបាន បទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ រងនគរបាល និងជាស្នងការនគរបាល រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ នគរបាលបង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជា ផ្ទាល់ដល់កងម្លាំងពន្លត់ អគ្គិភ័យដែលប្រចាំការ នៅគ្រប់បណ្តាល គោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះ បន្តដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរនោះ។

ដោយនៅក្នុង ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្ត ពន្លត់អគ្គិភ័យចំនួន ២៥គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យ រាជធានីភ្នំពេញ ចំនួន២១គ្រឿង ប្រើប្រាស់ទឹក អស់២១ឡាន ស្មើរនឹង៨៤ម៉ែត្រគូប, រថយន្តជំនួយ មកពីក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តសាលាខណ្ឌឬស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១គ្រឿង ស្មើនឹង០៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយសារតែទីតាំង ខាងលើមានផលលំបាក ដូចជាស្ថានភាព ផ្លូវមានការតូចចង្អៀត ពិបាកឲ្យកម្លាំងសមត្ថកិច្ច ជំនាញរបស់យើងចូលទៅ ក្នុងដើម្បីអន្តរាគមន៍បាញ់ ទឹកពន្លត់។ ទោះបីជាយ៉ាងណា ក៏កម្លាំងសមត្ថកិច្ច ប្រើប្រាស់វិធានសាស្ត្រ ដើរថ្មើរជើង ដោយធ្វើការអូស ទាញទុយោទឹកចូលទៅដល់ក្នុង ដើម្បីអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ឈើប្រក់សង្ក័សី ទំហំ (៥ម៉ែត្រ គុណ ១៥ម៉ែត្រ) បានបណ្តាលឲ្យឆេះ ខូចខាតផ្ទះចំនួន  ១០ខ្នងអស់ទាំងស្រុង និងបណ្តាលឲ្យឆេះ រាលដាលដល់ផ្ទះអ្នកក្បែរ ខាងចំនួន០៣ខ្នងទៀត ខូចខាតអស់៦០%។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ច ជំនាញរបស់យើងបាន ធ្វើការគ្រប់គ្រង់ទាំង ស្រុងនៅវេលាម៉ោង ៣និង០០នាទីរសៀល ថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុង ហេតុការណ៍នេះ បានបណ្តាលឲ្យរូបលោក ផ្ទាល់បានរងរបួស ត្រូវចំដៃខាងស្តាំដោយ សារតែធ្លាក់ដុំឈើដែល មានភ្លើងកំពុងឆេះ រីឯមូលហេតុ សមត្ថកិច្ចជំនាញ បានបញ្ជាក់ជូនថា ចំពោះមូលហេតុគឺ បណ្តាលមកពីការបើក ហ្គាសចំអិនម្ហូប បង្កជាអគ្គិភ័យ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *