អាមេរិកនិងរុស្ស៉ីទាស់គ្នានៅឯ UN ជុំវិញបញ្ហាកូរ៉េខាងជើង

(បរទេស)៖ យោងតាមការផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ ២០២៤ សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៉ីថា បានបាញ់មីស៉ីល ផ្គត់ផ្គង់ពីកូរ៉េខាង ជើងយ៉ាងហោចណាស់ ៩គ្រាប់ក្នុងសង្រ្គាម នៅអ៊ុយក្រែន ខណៈដែលរុស្ស៉ីចោទ អាមេរិកវិញថាជា «អ្នកសមគំនិតដោយផ្ទាល់» ក្នុងការបាញ់ទម្លាក់យន្តហោះ ដឹកជញ្ជូនរបស់ យោធារុស្ស៉ីកាលពីខែមករា។

ឯកអគ្គរដ្ឋទូតរុស្ស៉ី ប្រចាំអង្គការសហ ប្រជាជាតិ (UN) លោក Vassily Nebenzia និងឯកអគ្គរដ្ឋទូតរង សហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បានចោទប្រកាន់គ្នា ទៅវិញទៅមក ក្នុងកិច្ចប្រជុំក្រុម ប្រឹក្សាសន្តិសុខ ស្តីពីអ៊ុយក្រែន ដែលស្នើឡើង ដោយទីក្រុងមូស្គូ កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

លោក Wood បានប្រាប់សមាជិក ទាំង១៥រូបនៃក្រុមប្រឹក្សា សន្តិសុខ UN យ៉ាងដូច្នេះថា «មកទល់នឹងពេលនេះ រុស្ស៉ីបានបាញ់មីស៉ីល ផ្លោងដែលផ្គត់ផ្គង់ ដោយកូរ៉េខាងជើង ប្រឆាំងអ៊ុយក្រែន យ៉ាងហោចណាស់ ​៩លើក។

រុស្ស៉ី និងកូរ៉េខាងជើង ត្រូវតែទទួលខុសត្រូវ ចំពោះសកម្មភាព របស់ពួកគេ ដែលបានធ្វើឱ្យខូចដល់ កាតព្វកិច្ចក្រោម ដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ»។

យន្តហោះ Il-76 របស់កងទ័ព អាកាសរុស្ស៊ីបានធ្លាក់ កាលពីថ្ងៃទី២៤ ខែមករា ដោយនៅលើយន្ត ហោះនោះដឹកមនុស្ស៧៤នាក់ ដែលមានទាហាន អ៊ុយក្រែន ៦៥នាក់ ក្នុងដំណើរឆ្ពោះទៅរកការ ដោះដូរឈ្លើយសឹករុស្ស៉ី។

លោក Nebenzia ក៏បានប្រាប់សមាជិក ក្រុមប្រឹក្សាសន្តិសុខដែរថា «យើងមានភ័ស្តុតាង ដែលមិនអាចប្រកែកបាន ថាប្រព័ន្ធមីស៉ីល Patriot ត្រូវបានប្រើសម្រាប់ ធ្វើឱ្យយន្តហោះធ្លាក់ នាំឱ្យយើងសង្ស័យ ថាវ៉ាស៊ីនតោនជា អ្នកសមគំនិត ដោយផ្ទាល់»។

រុស្ស៉ីនិងកូរ៉េខាងជើង តែងតែបដិសេធ រាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក ជុំវិញការផ្គត់ផ្គង់អាវុធ។ ដោយឡែក មន្រ្តីការទូតជាន់ខ្ព ស់របស់អ៊ុយក្រែន បានចោទប្រកាន់រុស្ស៉ីថា ប្រើប្រាស់កិច្ចប្រជុំក្រុ មប្រឹក្សាសន្តិសុខ ដើម្បីបំភ្លៃព័ត៌មាន ជុំវិញករណីធ្លាក់ យន្តហោះខាងលើនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *