នគរបាលក្រុងប៉ៃលិន សហការជាមួយប៉ុស្ថិ៍ប៉ៃលិន ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ តាមពាក្យបណ្ដឹងករណី លួចទូរស័ព្ទដៃរួច ប្រើហិង្សាទៅលើនគរបាល

(ខេត្តប៉ៃលិន)៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩និង០៤នាទី កម្លាំងនគរបាល យុត្តិធម៌ នៃអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន បានទទួលពាក្យបណ្ដឹង ពីបទលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃនិងដោយ ការប្រព្រឹត្តអំពើហិង្សា ទៅលើសមត្តកិច្ចព្រម ទាំងប្រើប្រាស់នូវ សារធាតុញៀន ដោយខុសច្បាប់ ។

សមត្ថកិច្ចជំនាញបាន ប្រាប់អោយដឹងថា ជនរងគ្រោះ ឈ្មោះ ឈឹម សុគាន់ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរនគរបាល រស់នៅ ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ជនរងគ្រោះបាន រងរបួសចំកែងដៃ ខាងឆ្វេងនិង របួសជង្គង់ខាងធ្វេង បែកហូរឈាម។

ចំណែកជនសង្ស័យឈ្មោះ ស្រិន រ៉ាយូ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិត ប្រាកដ រស់នៅភូមិបរឌិននៀវ  សង្កាត់ /ក្រុង/ខេត្តប៉ៃលិន មានផ្ទុក សារធាតុញៀន (+ )។

សមត្ថកិច្ចបាន ប្រាប់អោយដឹងទៀតថា មុនពេលកើតហេតុ កាលពីថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤វេលា ម៉ោង ប្រហែល ០៥និង៤០នាទីព្រឹក ជនរងគ្រោះ បានដើរហាត់ប្រាណ តែម្នាក់ឯងចេញ ពីចំណុចស្នងការដ្ឋាន ខេត្តប៉ៃលិន ភូមិវត្តសង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន សំដៅទៅផ្លូវបេតុងទល់ មុខស្នងការដ្ឋាន ខេត្តប៉ៃលិន  ចុះមកខាងក្រោម ពេលដើរបានមួយជុំ ជនរងគ្រោះ ដើរត្រលប់មកវិញ  ដើរបណ្តើរចុចទូរស័ព្ទដៃ បណ្តើរ  ដែលទូរស័ព្ទម៉ាក iphone13Pro-Max ពណ៌ទឹកសមុទ្រ។

លុះដល់វេលាម៉ោង ប្រហែល០៦និង០០ នាទីព្រឹក  ថ្ងៃខែឆ្នាំដដែល ពេលជនរងគ្រោះ ដើរមកដល់ចំណុចមុខផ្ទះ របស់ជនសង្ស័យ ភ្លាមនោះ ជនសង្ស័យបាន ដើរតាមពីក្រោយហើយ ធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃ ពេលនោះជនរងគ្រោះ យកទូរស័ព្ទដៃដាក់ ក្នុងហោប៉ៅខោ ស្រាប់តែជនសង្ស័យ វាយនិងច្រានជន រងគ្រោះបណ្តាលឱ្យ ដួលរងរបួស ចំកែងដៃខាងឆ្វេង និងរងរបួសចំ ជង្គង់ខាងឆ្វេងបែក ហូរឈាម ហើយជនរងគ្រោះ បានតបតវិញដើម្បី ការពារខ្លួនធ្វើឱ្យជន សង្ស័យរត់គេចខ្លួនបាត់។

ក្រោយពីកើតហេតុ ជនរងគ្រោះបានដាក់ ពាក្យបណ្តឹង នៅអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន។ បន្ទាប់ពីទទួល បណ្ដឹង ពីជនរងគ្រោះរួចមក កម្លាំងជំនាញផ្នែក នគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ រដ្ឋបាលសង្កាត់ប៉ៃលិន ចុះធ្វើការ ស៊ើបអង្កេត ស្រាវជ្រាវ រហូតដល់វេលាម៉ោង ប្រហែល ១៥និង០០ នាទីរសៀល ថ្ងៃទី/ខែ/ឆ្នាំដដែល , កំណត់មុខសញ្ញាបាន ក៏ឃាត់ខ្លួនជនសង្ស័យនៅ ចំណុចផ្ទះ ប្រជាពលរដ្ឋ ស្ថិតនៅភូមិបឌិននៀវ សង្កាត់/ក្រុង/ខេត្តប៉ៃលិន។ បន្ទាប់មកក៏នាំ ខ្លួនជនសង្ស័យនៅកាន់ អធិការដ្ឋាន នគរបាលក្រុងប៉ៃលិន ដើម្បីធ្វើការ សាកសួរ ។

ក្រោយពីធ្វើការ សាកសួរ ជនសង្ស័យឈ្មោះ ស្រិន រ៉ាយូ បានឆ្លើយសារភាព ថាខ្លួនពិតជាបានធ្វើ  សកម្មភាព ឆក់ទូរស័ព្ទដៃ និង ប្រើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន។

ជនសង្ស័យជាមុខ សញ្ញាចាស់សារភាពថា ខ្លួន ធ្លាប់ ជាប់ ពន្ធនាគារចំនួន ០៤លើក ៖ទី ០១ -ជាប់ ពន្ធនាគារ នៅខេត្តបាត់ដំបង មិនចាំថ្ងៃទី/ខែ/ឆ្នាំ ពាក់ព័ន្ធបទល្មើស រំលោភសេពសន្ថវៈ។ ទី០២ -ជាប់ ពន្ធនាគារ ខេត្តប៉ៃលិន មិនចាំថ្ងៃ/ខែ/ឆ្នាំ ពាក់ព័ន្ធ បទល្មើសហិង្សា។ ទី០៣ -ជាប់ ពន្ធនាគារ ខេត្តប៉ៃលិន  មិនចាំថ្ងៃ/ខែ/ឆ្នាំ ពាក់ព័ន្ធ បទល្មើសហិង្សា ។ និងទី០៤ -ជាប់ ពន្ធនាគារ ខេត្តប៉ៃលិន ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២១  ចេញថ្ងៃទី២១ ខែវិច្ឆិកាឆ្នាំ២០២៣ ពាក់ព័ន្ធបទល្មើស ធ្វើឱ្យ ខូចខាតដោយ ចេតនាគំរាម ថានឹង សម្លាប់និង ប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ។

យោង៖ ពាក្យបណ្តឹងរបស់ ជនរងគ្រោះ សំណូមពរឱ្យសមត្ថកិច្ច អនុវត្តតាមនីតិវិធីច្បាប់។

ករណីខាងលើនេះ ដោយអនុវត្តន៍តាមបទបញ្ជា លោកឧត្តមស្នងការខេត្ត ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញនៃ អធិការដ្ឋាន នគរបាលក្រុងប៉ៃលិន បញ្ជូនទៅកាន់ស្នងការ រដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *