ប្រធានការិយាល័យ បរិស្ថានស្រុកស្ទោង បើករថយន្តក្នុង ស្ថានភាពស្រវឹង បុកមនុស្សស្លាប់ម្នាក់………

(ខេត្តកំពង់ធំ)៖ មន្ត្រីបរិស្ថានស្រុកស្ទោងម្នាក់ បានបើកបរក្នុង ស្ថានភាពស្រវឹង បង្កគ្រោះថ្នាក់ ចរាចរណ៍បណ្តាលឲ្យមាន មនុស្សម្នាក់ស្លាប់ភ្លាមៗ នៅកន្លែង។ ក្រោយកើត ហេតុសមត្ថកិច្ចឃាត់ខ្លួន អ្នកបើកបរបញ្ជូនទៅស្ថាប័នជំ នាញរង់ចាំចាត់ ការតាមនីតិវិធី។

ករណីបង្កគ្រោះថ្នាក់ ចរាចរណ៍នេះបានកើត ឡើងនៅវេលាម៉ោង ប្រមាណ១៤និង២៥នាទី រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពនៅទី កើតហេតុអះអាងថា អ្នកបើកបរបង្កឈ្មោះ អែម សំអ៊ុន តួនាទីប្រធានការិយាល័យ បរិស្ថានស្រុកស្ទោង ចំណុះឲ្យការិយាល័យ កសិកម្មស្រុក បើកបររថយន្ត ម៉ាកHIGLANDER ពាក់ផ្លាកលេខ ភ្នំពេញ 2AB.3682 ក្នុងស្ថានភាពស្រវឹងស្រា បើកបុកពីក្រោយអ្នកលក់ ផ្លែស្រកានាគ បណ្ដាលឲ្យស្លាប់ ម្នាក់នៅកន្លែងកើតហេតុ ហើយរថយន្តបានបន្ត ជ្រុលទៅបុកតូបនៅ ក្បែរនោះបណ្ដាលឲ្យ​ខូចខាតប៉ែកខាងមុខ ផងដែរ។

ប្រភពដដែលបន្តឲ្យដឹងថា ជនរងគ្រោះមានឈ្មោះផល នន់ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

បច្ចុប្បន្នសមត្ថកិច្ច បានទាក់ទងទៅ សាច់ញាតិដើម្បីយកសព ទៅធ្វើបុណ្យតាមប្រពៃណី។ ពាក់ព័ន្ធករណីខាងលើ យើងពុំអាចសុំការ បំភ្លឺពីលោកជឹម រីណា អធិការនគរ បាលស្រុកស្ទោង ដែលទើបតែ កាន់តំណែងថ្មីបានទេ ដោយមិនឆ្លើយតប។

ប្រភពបង្ហើបប្រាប់ថា ជនបង្កកំពុងតែរៀបចំរត់ការដោះ ស្រាយក្រៅប្រព័ន្ធច្បាប់ ស្របពេលដែល នគរបាលចរាចរណ៍ផ្លូវគោក កំពុងរឹតបណ្តឹង ការអនុវត្តច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *