អ្នកនាំពាក្យក្រសួងបរិស្ថាន៖ គុណភាពខ្យល់នៅក្នុង ប្រទេសកម្ពុជា នៅតាមបណ្ដារាជ ធានី-ខេត្ត គឺមានភាពល្អប្រសើរ

(ភ្នំពេញ)៖ កាលពីថ្ងៃចន្ទទី២៩ ខែមករាឆ្នាំ២០២៤ នេះក្រសួងបរិស្ថានបានប្រកាសថា ៖ គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា នៅតាមបណ្ដារាជធានី-ខេត្ត គឺមានភាពល្អប្រសើរ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាង បានបញ្ជាក់ថា ៖ ការវាយតម្លៃគុណភាពខ្យល់របស់ក្រសួងបរិស្ថាន បានធ្វើឡើងដោយមានការ ពិនិត្យតាមដានដោយ យកចិត្តទុកដាក់ ពីមន្រ្តីជំនាញ និងឧបករណ៍តាមដាន ត្រួតពិនិត្យគុណភាពខ្យល់ សាធារណៈ ចំនួន ១៤ទីតាំងនៅរាជធានីភ្នំពេញ និង ៣៧ទីតាំង នៅតាមបណ្ដាខេត្ត។

ហើយនៅខេត្តខ្លះមាន ឧបករណ៍តាមដាន គុណភាពខ្យល់ ចំនួន២ ទីតាំង ថែមទៀត។ មន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការរក្សាបាន សន្ទស្សន៍គុណភាពខ្យល់ (AQI) ល្អនិងល្អប្រសើរ នៅគ្រប់ទីតាំងទាំងអស់នោះ ជាលទ្ធផលដោយមាន កិច្ចសហការពីអ្នកពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយនឹង វិធានការណ៍មួយចំនួន ដែលក្រសួងដាក់ចេញ។

ក្នុងន័យនេះ ដើម្បីការពារ និងទប់ស្កាត់បញ្ហាការ បំពុលខ្យល់នៅរាជធានី-ខេត្ត អ្នកនាំពាក្យក្រសួងបរិស្ថាន  បានស្នើឱ្យរដ្ឋបាល រាជធានីភ្នំពេញ និងខេត្តទាំងអស់ បន្តជំរុញផ្សព្វផ្សាយ ការអនុវត្តសារាចរលេខ ០១ សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការ បំពុលខ្យល់សាធារណៈ ដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងប្រជាពលរដ្ឋ ជាពិសេសចាត់វិធានការ មួយចំនួនដូចខាងក្រោមៈ

ទី១៖ អប់រំណែនាំប្រជាពលរដ្ឋ កុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជាំង សំរាម សំណល់រឹង ប្លាស្ទិក នៅលើទីវាល ឬទីចំហ។

ទី២៖ ទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជាំង ការដុតសំណល់កសិកម្ម សំរាម ដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម។

ទី៣៖ ទប់ស្កាត់ការហុយធូលី នៅការដ្ឋានសំណង់ និងការដឹកជញ្ជូន សម្ភារសំណង់។

និងទី៤៖ ធ្វើការសម្អាតធូលី និងធ្វើអនាម័យនៅតាមដងផ្លូវ និងទីសាធារណៈ ឱ្យបានជាប់ជាប្រចាំ។ ត្រឹមត្រូវ ដើម្បីកុំឱ្យមានការឆេះ»។

សូមបញ្ជាក់ថា ៖ តាមរយៈការតាមដានគុណភាព ខ្យល់របស់ក្រសួងបរិស្ថាន បានបង្ហាញថាកំឡុង ពេលមួយខែកន្លងមកនេះ ប្រទេសកម្ពុជាមិនទាន់ មានការកត់សម្គាល់ ការធ្លាក់ចុះគុណភាពខ្យល់​ គួរឱ្យព្រួយបារម្ភនៅឡើយ។ ពោលគឺកំហាប់ភាគល្អិត និចលដែលមានវិជ្ឈ មាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ ឬហៅថា PM2.5 មានកំហាប់ចន្លោះពី ១៨,០៣ µg/m3 ទៅ ២១,៤៣ µg/m3 ដែលទាបជាងស្តង់ដារ ដែលក្រសួងបរិស្ថាន បានកំណត់គឺ ៥០ µg/m3 ជាមធ្យមក្នុងរយៈពេល ២៤ម៉ោង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *