នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនបែកថ្នាំម្នាក់ ក្រោយអុកឡុករំខាន ដល់ក្រុមគ្រួសារ និងអ្នកជិតខាង

(ខេត្តបាត់ដំបង)៖ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនបែកថ្នាំម្នាក់ ក្រោយធ្វើសកម្មភាព គំរាមអុកឡុករំខានដល់ ក្រុមគ្រួសារនិងអ្នកជិតខាង។

កិច្ចប្រតិបត្តិការខាង លើនេះធ្វើឡើងនៅ វេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៩ នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ពុទ្ធ សុវណ្ណរិទ្ធី ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅចំណុចភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង  ដែលជនសង្ស័យ រូបនេះតែងបានធ្វើ សកម្មភាពបង្ករហឹង្សា គំរាមសម្លាប់ម្តាយ និងរំខានប៉ះពាល់ដល់ អ្នកជិតខាងផងដែរ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានកម្លាំងនគរបាល ជំនាញបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលក្រុង បាត់ដំបងដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *