ថ្នាក់ដឹកនាំខេត្តកែប ដង្ហែអង្គកឋិនទានសាមគ្គី ឆ្ពោះទៅកាន់មជ្ឈមណ្ឌល វិបស្សនាធុរៈ ខេត្តកែប ហៅវត្តសមាធិ

(ខេត្តកែប)៖ អង្គកឋិនទានដែលផ្តួចផ្តើម ឡើងពីសំណាក់ថ្នាក់ដឹកនាំ ខេត្តកែបគ្រប់ជាន់ថ្នាក់ រួមទាំងសប្បុរសជននិង ពុទ្ធបរិស័ទជ៨តឆ្ងាយ បានដង្ហែរឆ្គោះទៅវេរ ប្រគេនព្រះសង្ឃ ដែលគង់ចព្រះវស្សា អស់ត្រីមាស ក្នុងព័ទ្ធសីមា មជ្ឈមណ្ឌលវិបស្សនាធុរ: ខេត្តកែប ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ដើម្បីប្រមូលបច្ច័យ យកមកកសាងសមិទ្ធ ផលនានាក្នុងមជ្ឈមណ្ឌល និងទីអារាមនានា។

អង្គកឋិនទាន បានប្រព្រឹត្តទៅ តាមទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដែលដូនតាខ្មែរយើងបាន បន្សល់ទុកតាំងពីដើមរៀងមក ក្រោមវត្តមាន ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សប្បុរជននិងពុទ្ធបរិស័ទជិតឆ្ងាយ កាលពីរសៀល ថ្ងៃសៅរ៍ ១៣រោច  ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការជួបជុំ មន្ត្រីរាជការទូទាំងខេត្ត ពុទ្ធបរិស័ទជិត ឆ្ងាយ ដើម្បីធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម្មទេសនា  នៅបរិវេណសាលាខេត្តកែប។

លុះព្រឹកឡើង ថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី១២ ខែវិឆ្ឆិកា ឆ្នាំ២០២៣ ដង្ហែអង្គកឋិនទានឆ្ពោះ ទៅកាន់មជ្ឈមណ្ឌលវិបស្សនា ធុរៈ ខេត្តកែប ហៅវត្តសមាធិ ដោយដង្ហែប្រទក្សិណ ជុំវិញព្រះវិហារ និងវេរអង្គកឋិនទាន ប្រគេនព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ព្រមទាំងការសាក សួរសុខទុក្ខពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ ដល់អង្គពិធីដោយក្តីនឹករលឹក និងការយកចិត្តទុក្ខ ដាក់អំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ពិសេសការដឹកនាំ ប្រទេសឲ្យមានការអភិវឌ្ឍ លើគ្រប់វិស័យទាំង ពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះវិស័យពុទ្ធចក្រ ក៏មានការរីកច្រើន គួរឲ្យកត់សម្គាល់ ផងដែរ។

ជាមយគ្នានេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានសំដែងនូវអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ ទឹកចិត្ត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា អស់លោក លោកស្រី ពុទ្ធបរិស័ទជិត ឆ្ងាយ ដែលមានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យ ក្នុងអង្គកឋិនទាន សាមគ្គីនាពេលនេះ ដើម្បីបានបច្ច័យ យកមកកសាងសមិទ្ធ ផលនានាក្នុង ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឲ្យមានការរីកចម្រើនរុងរឿង ។

ឯកឧត្តម បន្ថែមថា មានតែសុខ សន្តិភាពទេ ដែលធ្វើអោយយើង មានឱកាសក្នុងការរួម គ្នាកសាង និងអភិវឌ្ឍសង្គម ជាតិយើងទៅរក ភាពរីកចំរើនបាន ។

ឯកឧត្តម បានសំណូមពរ ប្រជាពលរដ្ឋ លោកយាយ លោកតា ពុទ្ធបរិស័ទ ទាំងអស់ សូមប្រកាន់យកនូវអំពើល្អ តាមលំអាន ដែលព្រះពុទ្ធ ព្រះបរមគ្រូនៃយើងបានប្រៀនប្រដៅទុកមក និងសូមចូលរួម អប់រំកូនចៅ ឲ្យបានក្លាយជាមនុស្សល្អ មានប្រយោជន៍ដល់សង្គមជាតិ ជាទំពាងស្នងឬស្សីក្នុងការបន្តវេន  កសាងភូមិ ឃុំ  របស់យើងឲ្យបានរីកចម្រើន និងត្រូវចូលរួមសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ថ្នាក់  អនុវត្តន៍នូវគោល នយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមចំណែកថែរក្សាសន្តិភាព ការពារភាពសុខសាន្ត និងអ្វីៗដែល យើងមានសព្វថ្ងៃ ឲ្យបានស្ថិតស្ថេរ គង់វង្ស កុំឲ្យបាត់បង់ទៅវិញ ។

ឯកឧត្តមបញ្ជាក់ថា បច្ច័យប្រមូលបានពី អង្គកឋិនទានសាមគ្គី នាពេលនេះ មានចំនួនជាង ១៨០, ០០០, ០០០រៀល ដោយប្រគេន កសាងវត្តចំនួន១៧  ទូទាំងខេត្ត ដោយក្នុងមួយវត្ត ប្រគេនបច្ច័យ ៥លានរៀល ចំនួន១៥វត្ត  ចំពោះវត្តសមុទ្ររង្សី  ប្រគេនបច្ច័យ  ៤០លានរៀល  និងវត្តសមាធិ  ចំនួន៧០លានរៀល  សម្រាប់កសាង សមិទ្ធផលនានាក្នុង ទីអារាមផងដែរ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *