(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តំណាងឱ្យលោកឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង លោកឧត្តមសេនីយ៍ត្រី គង់ ប៉េងលី ស្នងការរង និងសហការី អញ្ជើញជួបសំដែងការគួរសម ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ដើម្បីចូលរួមអបអរសាទរក្នុងឱកាសខួបលើកទី៧០ឆ្នាំ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០២៣ និង ក្នុងឱកាសបុណ្យ អបអរព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែរនឹងមកដល់នាពេលខាងមុខ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី បានសំដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលន សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអញ្ជើញ មកសួរសុខទុក្ខទុក្ខ និងជូនពរដល់ថ្នាក់ ដឹកនាំស្នងការនគរបាលខេត្ត និងកងកម្លាំងទូទាំងខេត្ត នៃខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសខួបលើកទី៧០ឆ្នាំ បុណ្យឯករាជ្យជាតិ៩វិច្ឆិកា ១៩៥៣-២០២៣ និង ក្នុងឱកាសបុណ្យ អបអរព្រះរាជពិធី បុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែរនឹងមកដល់នាពេលខាងមុខ ។
ឯកឧត្តម ង្វៀន ថាញ់វ៉ន់ អគ្គកុងស៊ុលនៃ សាធារណរដ្ឋសង្គម និយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក៏ថ្លែងនូវការកោតសរសើរ ចំពោះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក្នុង កិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម និងថ្លែងនូវការជូនពរដល់ ថ្នាក់ដឹកនាំស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ក៏ដូចជាកងកម្លាំងទូទាំងខេត្ត អបអរសាទរក្នុងឱកាសបុណ្យជាតិ សូមទទួលបានសុខភាល្អ រស់នៅប្រកបដោយសុខុដុមរមនា និងទទួលបាន ការអភិវឌ្ឍទៅមុខជាលំដាប់។
នៅក្នុងដំណើរចូល ជួបសម្តែងការគួរសមនេះដែរ ឯកឧត្តម ង្វៀន ថាញ់វ៉ន់ ក៏បានជូនវត្ថុអនុស្សាវរីយ៍ ដើម្បី ចូលរួមអបអរសាទរបុណ្យជាតិ និងបានថតរូប អនុស្សាវរីយ៍ផងដែរ ៕