(ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ប្រពន្ធ និងកូនស្រី កាលពីថ្ងៃ០៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិពោធិ៍ស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានក្រសួងមហាផ្ទៃ នៃអគ្គស្នងការនគរបាលជាតិ បានអនុវត្តតាមការបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ និងចង្អុលបង្ហាញ ផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំ ផ្ទាល់ដោយលោក ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ និងវរសេនីយ៍ឯក ឆាន់ គឹមលី បានដឹកនាំកិច្ច សហប្រតិបត្តិការនេះ ព្រមទាំងមានការ សហការពីនាយកដ្ឋាន នគរបាលកណ្តាលសន្តិសុខ ស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ស្នងការដ្ឋាន នគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ និងអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត។
កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ ព្រមទាំងបានសាក សួរមនុស្សមួយចំនួន និងឆ្លងតាមជំនាញ បានកំណត់ទីតាំងលាក់ ខ្លួនរបស់ជនសង្ស័យនៅខេត្តសៀមរាប ប៉ុន្តែជនសង្ស័យខាង លើត្រូវបានបន្តរត់គេច ខ្លួនទៅដល់ខេត្តបន្ទាយមានជ័យ។
បន្ទាប់មកកម្លាំង ជំនាញរបស់យើង បានចង្អុលបង្ហាញ និងកំណត់ទីតាំង យ៉ាងច្បាស់លាស់ ស្ថិតនៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងជំនាញ សហការជាមួយ អធិការដ្ឋាននគរ បាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនជន សង្ស័យខាងលើ បាននៅចំណុច ភូមិចាន់គិរី សង្កាត់ប៉ោយម៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយចាប់ខ្លួន ជនដៃដល់ត្រូវបាន បញ្ជូនមកកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូន ស្នងការដ្ឋាននគរបាល ខេត្តកណ្តាលដែល ជាម្ចាស់ករណី អនុវត្តនីតិវិធីបន្ត៕