លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញជាអធិបតីក្នុង ពីធី បិទវគ្គហ្វឹកហ្វឺន សិក្ខាមក្របខ័ណ្ឌថ្មី ដែលសិក្សានៅ នឹងកន្លែង និងប្រគល់លិខិតបង្គាប់ការ ដល់អធិការដ្ឋាន នគរបាល ក្រុង-ស្រុកទាំង៩

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពីធី  បិទវគ្គហ្វឹកហ្វឺនសិក្ខាម ក្របខ័ណ្ឌថ្មីដែល សិក្សានៅនឹងកន្លែង និងប្រគល់លិខិត បង្គាប់ការដល់អធិការ ដ្ឋាននគរបាល ក្រុង-ស្រុកទាំង៩ ដើម្បី ឱ្យទៅបម្រើ ការងារនៅតាមបណ្តា ប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុង ស្រុក-ក្រុងទាំង៩ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថាពិធីបិទ វគ្គហ្វឹកហ្វឺននៅ នឹងកន្លែងនេះ សិក្ខាមមានសរុបចំនួន ១៨៤នាក់ ស្រីចំនួន៥៥នាក់  ដែលបានបញ្ចប់ វគ្គសិក្សារយៈពេល០១ ខែ ចាប់ពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរនិង វាយតម្លៃខ្ពស់ចំពោះ លោកឧត្តមសេនីយ៍ត្រី វរសេនីយ៍ ដែលជាគ្រូបង្គោលបាន ប្រឹងប្រែងទាំងការងារស្នូល និងការងារបណ្តុះបណ្តាល និងចែករំលែកចំណេះដឹង ដល់សិក្ខាកាម ទាំងអស់ទទួលបាន ចំណេះជំនាញ និងបទពិសោធន៍ល្អ ៗ ដើម្បីយកទៅអនុវត្តការងារបន្ត ។

លោកឧត្តមសេនីយ៍ទោ ស្នងការបានក្រើនរំលឹក បន្ថែមដល់សិក្ខាម ទាំងអស់ត្រូវ- ពង្រឹងសមត្ថភាពបន្ថែម  ចំណេះ ជំនាញ វិជ្ជាជីវ: ច្បាប់ បច្ចេកទេស និងដើរឲ្យស្របតាម យុគសម័យឌីជីថល- កងកម្លាំងទាំងអស់ ត្រូវឈរលើគោល ការណ៍គោរពច្បាប់ គោរពបទបញ្ជា គោរពវិន័យ តួនាទី ភារកិច្ចរបស់ខ្លួន ពេលបំពេញការងារ ត្រូវស្លៀកពាក់ឯកសណ្ឋាន ឲ្យបានត្រឹមត្រូវ ត្រូវមានសម្តីទន់ភ្លន់ ក្រមសីលធម៌ និងវិជ្ជាជីវៈ -ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាថ្លុងមួយដើម្បីសម្រេច លើកិច្ចការងារផ្សេងៗ របស់ថ្នាក់ដឹកនាំដាក់ជូន ហើយត្រូវយកចំណេះ ជំនាញ វិជ្ជាជីវ: ទាំងនេះទៅប្រើប្រាស់ ដើម្បីអនុវត្តន៍ក្នុងសហគមនី និងក្នុងនីតិវិធី ការងារប្រចាំ ថ្ងៃឲ្យមានប្រសិទ្ធិភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *