(ភ្នំពេញ)៖ ឃាតកដែលបាញ់ សម្លាប់ជាងកាត់សក់កាលពី ៣ឆ្នាំមុន ពេលនេះសមត្ថកិច្ចកម្ពុជាសហការ ជាមួយសមត្ថកិច្ចថៃ ចាប់ខ្លួនបានហើយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ការចាប់ខ្លួននេះ ខណៈ ពេលដែលឃាតករូបនេះ បានរត់ទៅសម្ងំលាក់ខ្លួន នៅ ក្នុងទឹកដីថៃតាំងពីឆ្នាំ២០២០។
ឃាតកដែលចាប់ខ្លួនឈ្មោះ លី ថារិយ ភេទប្រុស អាយុ ៣២ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ សុខ ឆន ជាជាងកាត់សក់។
សូមរម្លឹកថា ករណីឃាតកម្មនេះ បានកើតឡើងកាល ពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ១៩ ផ្លូវលេខ២៩១ ក្រុម៥៨ ភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យឈ្មោះ លី ថារិយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ៕