កូនត្រីមេពូជ១២ប្រភេទនិងត្រីផ្សេងៗ៧ម៉ឺនក្បាលត្រូវបានព្រលែងចូលក្នុងចូលអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឱ្យបរិមាណត្រីវាសម្បូរឡើងវិញ!


ស្ទឹងត្រែងៈ អាជ្ញាធរថ្នាក់ជាតិនៃរដ្ឋបាលជលផលសហការ ជាមួយមន្ទីរកសិកម្មខេត្តស្ទឹងត្រែង ខណ្ឌរដ្ឋបាលជលផលខេត្ត និង អាជ្ញាធរស្រុកសេសាននាព្រឹកថ្ងៃទី១៤ខែសីហាឆ្នាំ២០២៣បានព្រលែង កូនត្រីមេពូជចំនួន១២ប្រភេទនិងកូនត្រីផ្សេងៗទៀតចំនួន៧ម៉ឺនក្បាលចូលទៅក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីឱ្យបរិមាណត្រីវាសម្បូរឡើងវិញ។
ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ បាននិយាយទៅកាន់ប្រជាពលរដ្ឋនៅក្នុងកម្មវិធីព្រលែងត្រីថាត្រីជាច្រើនប្រភេទ រួមទាំងកូនត្រីមេពូជតែងតែលែងនៅក្នុងអាងស្តុបទឹក ទំនប់វារីអគ្គិសនីសេសានក្រោម២ជារៀងរាល់ឆ្នាំដើម្បីបង្កើនបរិមាណ ត្រីធម្មជាតិឱ្យកាន់តែសម្បូរច្រើនឡើង។
លោកទុំនីរ៉ូបាននិយាយទៀតថានៅពេលត្រីកាន់តែសម្បូរប្រជាពលរដ្ឋនៅក្នុងដ្ឋានមូលផ្ទាល់ គឺជាអ្នកទទួលផលបំពេញតម្រូវការម្ហូបអាហារប្រចាំថ្ងៃ នេសាទបាននៅក្រៅតំបន់ហាមឃាត់។
លោក ស្រី សមវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានអោយដឹងថាដើម្បីរក្សាបាន នូវបរិមាណត្រីឱ្យវាសម្បូរឡើងវិញនោះយើងត្រូវរួមគ្នាចំាបាច់បំផុត ថែរក្សាចូលរួមសហការការពារពូជត្រីទឹកសាប ធម្មជាតិឱ្យបានល្អ។ចូលរួមទប់ស្កាត់រាល់បទល្មើសកុំឱ្យ កើតមានឡើងនិងសហការជាមួយឆ្មាំការពារ នៅក្នុងតំបន់អភិរក្ស។មិនត្រូវប្រព្រឹត្តបទល្មើស ដោយប្រើឧបករណ៍ខុសច្បាប់តទៅទៀតទេ។
សូមបញ្ជាក់ថា កូនត្រីមេពូជទាំង១២ប្រភេទដែលលែងចូលក្នុងទឹកធម្មជាតិ រួមមានត្រីមេពូជ ១០០គីឡូក្រាម (មានត្រីឆ្ពិន ត្រីក្រុះ ត្រីច្រកែង ត្រីកាហែ ត្រីក្រឡង់ ត្រីក្អែក ត្រីព្រួល ត្រីកំពូលបាយ ត្រីរៀល ត្រីឆ្លាំង ត្រីពោ និងត្រីព្រលូង)។ក្រៅពីនេះមានកូនត្រីឆ្ពិន ៣៥០០០ក្បាល និងកូនត្រីប្រា ៣៥០០០ក្បាល សរុប ៧០០០០ក្បាល។ SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *