(ខេត្តបាត់ដំបង)៖ កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២២ លោកវរសេនីយ៍ត្រី ឈឹម សំណាង មេបញ្ជាការសឹករង ស្រុកសំពៅលូន និងលោក ហម សំខាន់ អភិបាល នៃគណៈអភិបាល ស្រុកសំពៅលូន បានដឹកនាំកម្លាំង សមត្ថកិច្ចចម្រុះ រួមមានកម្លាំងនគរបាល វរសេនាតូចការពារ ព្រំដែនគោកលេខ៨១៧ និងកម្លាំងកងរាជអាវុធហត្ថ ស្រុកសំពៅលូន និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលជ្រៃសីមា រួមទាំងអាជ្ញាធរភូមិឃុំ បានចុះត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រភូមិចំនួន៣ ក្នុងឃុំជ្រៃសីមាស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីបង្ការ ទប់ស្កាត់នៅគ្រោះថ្នាក់ ដែលកើតឡើង ដោយយថាហេតុចំពោះបង ប្អូនប្រជាពលរដ្ឋ ក្នុងនោះមានភូមិរស្មី ភូមិស្ពានយោល និងភូមិអូរល្វា។
លោកវរសេនីយ៍ត្រ ឈឹម សំណាង មេបញ្ជាការសឹករង ស្រុកសំពៅលូនបាន ប្រាប់អោយដឹងថា រូបលោកនិងលោក ហមសំខាន អភិបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងចម្រុះ ចុះពិនិត្យស្ថាន ភាពទឹកជំនន់ ដោយសារទឹកភ្លៀងក្នុង ភូមិសាស្ត្រភូមិចំនួន៣ ក្នុងឃុំជ្រៃសីមា ក្នុងគោលដៅ ដើម្បីជួយសម្របសម្រួល និងជម្លៀសប្រជាពលរដ្ឋ ទៅរកកន្លែងទីទួលមានសុវត្ថភាព។
លោក ហម សំខាន់ អភិបាល នៃគណៈអភិបាល ស្រុកសំពៅលូន បានប្រាប់អោយដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងមានចំនួន៣ភូមិស្ថិតក្នុងឃុំជ្រៃសីមា ក្នុងនោះមានភូមិរស្មី ភូមិស្ពានយោល និងភូមិអូរល្វា។
លោកអភិបាលស្រុកសំពៅលូន បានប្រាប់អោយដឹងទៀតថា ការចុះជួយនិងជម្លៀស បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ គឺបណ្តាលមកពីទឹកភ្លៀង ហូរឡើងខ្លាំងនឹកស្មានមិនដល់ ហួសការពីស្មាន តែទោះជាយ៉ាងណារូបលោកនិងលោកវរសេនីយ៍ត្រ ឈឹម សំណាងមេបញ្ជាការសឹករងស្រុក បានដឹកនាំកងកម្លាំងចុះជួយសង្គ្រោះ បានដោយជម្លៀស បងប្អូនប្រជាពលរដ្ឋ បានមកដល់ទីទួល សុវត្ថិភាពហើយក៏ កំពុងព្យាយាម បន្តជួយសង្គ្រោះ បន្តជាច្រើនគ្រួសារ ទៀតមកកាន់ទីទួល មានសុវត្ថភាពដូចគ្នា។
លោកអភិបាលស្រុក បានបន្តឲ្យដឹងទៀតថា ទឹកជំនន់ដែលបានហក់ ឡើងនេះគឺកើតមានតែ រយៈខ្លីតែប៉ុណ្ណោះ។ដោយសារមាន ភ្លៀងធ្លាក់ជោកជាំពីខាង លើបន្តហូរធ្លាក់មកតាមខ្សែ បន្តព្រំដែនធ្វើឲ្យមាន ផលប៉ះពាល់លិចផ្ទះ ប្រជាពលរដ្ឋនិង ដំណាំកសិផល ផ្សេងៗដូចជាពោត ដំឡូង(ល)និង(ល) ចំពោះការខូចខាតនៅ មិនទាន់ធ្វើការបូកសរុប នៅឡើយទេ។
សូមបញ្ជាក់ផងដែរ ថាបើយោងតាមរបាយការណ៍ សាលាស្រុកសំពៅលូន បានអោយដឹងថាគិត ត្រឹមរសៀលថ្ងៃទី២៩ ខែកញ្ញានេះពុំមាន ប្រជាពលរដ្ឋណាម្នាក់ គ្រោះថ្នាក់បាត់បង់អាយុជីវិត ដោយសារទឹកជំនន់ ទឹកភ្លៀងឡើយ៕