(ខេត្តកំពង់ធំ)៖ លោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានលើកឡើងថា ផ្លូវ នេះកន្លងមកមាន ការខូចខាតធ្ងន់ធ្ងរ បណ្ដាលឲ្យមានការ លំបាកក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ដូច្នេះដើម្បីលើកកម្ពស់ គុណភាពជីវិត និងសម្រួលដល់ការ ធ្វើដំណើរប្រជាជនក្នុងតំបន់ ។
អភិបាលស្រុកបារាយណ៍បានបន្តថា ផ្លូវដែលសាងសង់នេះ ជាផ្លូវដែលប្រជាពលរដ្ឋ ប្រើប្រាស់ជារៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរទៅសាលារៀន ទៅទីផ្សារ ទៅមន្ទីរពេទ្យ និងបំពេញកិច្ចការប្រចាំថ្ងៃផ្សេងៗ។ ក្នុងរដូវវស្សា ផ្លូវនេះជាផ្លូវលំបាកក្នុងការ ធ្វើដំណើរដោយសារទឹកជំនន់ កសិករមិនអាចដឹកផលិតផល កសិកម្មបានល្អ អ្នកជំងឺបន្ទាន់ក៏ជួបបញ្ហាក្នុង ការជិះឡានបញ្ជូនទៅមន្ទីរពេទ្យ ។
ការសាងសង់ផ្លូវបេតុង នេះនឹងជួយអភិវឌ្ឍ សេដ្ឋកិច្ចក្នុងតំបន់ បង្កើនភាពងាយស្រួល ក្នុងការធ្វើដំណើរ និងជួយលើកកម្ពស់ គុណភាពជីវិតរបស់ ប្រជាជនជាពិសេសក្មេងៗនិស្សិត និងជនចាស់ជរា។
ពិធីបើកការដ្ឋានសាងសង់ ផ្លូវបេតុងអាមេ ប្រវែង ៧៩១ម៉ែត្រ ទទឹង ៥ម៉ែត្រ លូទោល ១កន្លែង គម្រោងមូលនិធិឃុំបឹងឆ្នាំ២០២៥ ធ្វើឡើកាលពីព្រឹកថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៥ស្ថិត នៅភូមិបឹងខាងជើង ភូមិបឹងកណ្ដាល ភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។