(ខេត្តបាត់ដំបង)៖ ជនជាតិចិនមួយក្រុម ដកកាំភ្លើងបាញ់ដបទឹកសុទ្ធលេង បង្ករអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ហេតុការនេះកើតឡើង កាលពីព្រលប់ ថ្ងៃទី១១ខែមេសាឆ្នាំ២០២៥ វេលាម៉ោង១៨និង៥០នាទី នៅចំណុចក្បែរអូរព្រំដែនកម្ពុជាថៃ ចំងាយ៣០០ម៉ែត្រស្ថិតក្នុង ភូមិពេជ្រចិន្តាឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
យោងតាមប្រភពព័ត៌មាន ពីកម្លាំងសមត្ថកិច្ច ការពារព្រំដែនបានអោយដឹងថា មុនពេលកើហេតុគេឃើញ ជនជាតិចិនមួយក្រុមជិះរថយន្ត ម៉ាកអូឌីព៌ណសមួយគ្រឿង មកដលចំណុចកើត ហេតុស្រាប់តែលឺផ្ទុះអាវុធប្រហែល ជាង១០គ្រាប់និងបានបើករថយន្តគេចខ្លួនបាត់។
ភ្លាមៗកម្លាំងសមត្ថកិច្ច ចុះមកដល់ចំណុចកើតហេតុ និងធ្វើការត្រួតពិនិត្យ រកឃើញសំបកគ្រាប់ ចំនួន១៦គ្រាប់ ក្នុងនោះមាន២គ្រាប់ មិនទាន់ផ្ទុះនិង ទឹកសុទ្ធមួយដប ចង់ជាប់និងមែកស្វាយ។
ប្រភពខាងលើបានបញ្ជាក់ថា ជនជាតិចិនមួយក្រុមនេះ បានយកទឹកសុទ្ធដបមួយ ចងព្យួរនិងមែកស្វាយ និងប្រើប្រាស់អាវុធប្រភេទម៉ាកឡុកហើយបានបាញ់អស់ ១៦គ្រាប់ក្នុងនោះ មាន២គ្រាប់មិនទាន់ផ្ទុះ។
ពាក់ព័ន្ធនិងករណី បាញ់បោះដោយសេរីបែបនេះ និងបង្ករអោយមាន ការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចកំពុង ធ្វើការស្រាជ្រាវដើម្បីរក ជនជាតិចិនមួយក្រុមនេះ មកផ្តន់ទារទោសទៅតាមច្បាប់៕