អាវុធហត្ថធ្វើកំណែទម្រង់ ដើម្បីប្រសិទ្ធភាពការ ប្រតិបត្តិតួនាទីនិងភារកិច្ច …

(ខេត្តកំពត)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង រាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថាការធ្វើកំណែន ទម្រង់អាវុធហត្ថផ្អែក លើគោលការណ៍៤គឺ ប្រមូលផ្តុំ រៀបរយ ទំនើបកម្ម ប្រសិទ្ធភាពនិងសក្តិសិទ្ធភាព ដែលទាមទាចាំបាច់ការងារអប់រំ និងបណ្តុះបណ្តាល។ឯកឧត្តមបញ្ជាក់ថា កងកម្លាំងខិតខំរៀនសូត្រ មានសញ្ញាបត្រ គឺជាអ្នកតស៊ូហើយស័ក្តិសម នឹងត្រូវលើកតម្កើង។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋម សីលាបើកការដ្ឋានសាងសង់ បញ្ជាការរដ្ឋានកងរាជ អាវុធហត្ថខេត្តកំពត នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកោតសរសើរដល់ កងកម្លាំងអាវុធហត្ថ ខេត្តកំពតទាំងអស់ ដែលបានអនុវត្តភារកិច្ចតួនាទីបានល្អ ទទួលបានការជឿទុកចិត្តពីថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋ។

ឯកឧត្តមបានបន្តថា អាវុធហត្ថបានធ្វើកំណែ ទម្រង់ដោយផ្អែកលើ គោលការណ៍ចំនួន៤ ដើម្បីបង្កើនគុណភាព នៃការប្រតិបត្តិតួនាទី និងភារកិច្ចឲ្យកាន់តែប្រសើរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានសម្តែងការកោត សរសើរចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់កងរាជអាវុធហត្ថ ក្នុងការថែរក្សាបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ល្អ  និងផ្តល់ជូននូវភាពកក់ក្តៅដល់ពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកសម្រាកលម្ហែខេត្តកំពត។ ឯកឧត្តមលើកទឹកចិត្តឲ្យកម្លាំងអាវុធហត្ថ បន្តកិច្ចការងាររបស់ខ្លួន ឲ្យកាន់តែប្រសើរថែមទៀត។

តាមរបាយការណ៍របស់ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពតបានឲ្យដឹងថា ការបើកការដ្ឋានសាងសង់ពេលនេះ ធ្វើឡើងតាមគំរូប្លង់រចនាបទសីល្បខ្មែរ ឯកភាពតែមួយក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលអគារសេនាធិការនេះមានទទឺង១២ម៉ែត្រ បណ្តោយ ៥៦ម៉ែត្រ កម្ពស់៣ជាន់ មានផ្ទៃក្រឡា ២០១៦ម៉ែក្រការ៉េ ត្រូវប្រើពេលសាងសង់១៥ខែ  និងចំណាយទឹកប្រាក់ ២៦០០លានរៀល ដោយមិនគិតបញ្ចូលគ្រឿងបំពាក់នៅឡើយ ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *