តារារ៉េបដ៏ល្បីឈ្មោះ  ជី ដេវិត  នឹងចាត់វិធានការតាមផ្លូវច្បាប់លើ អាក្លូ ក្រោយបង្ហោះឃ្លីបវីដេអូឌឺដង ប្រើពាក្យមិនសមរម្យចំពោះកូនប្រុស ជាទីស្រលាញ់របស់លោក

(ភ្នំពេញ)៖ លោក ងួន ចាន់ដេវិត តារារ៉េបដ៏ល្បីឈ្មោះ នឹងមានចំណាត់ការផ្លូវច្បាប់លើ គេហទំព័រហ្វេសប៊ុកឈ្មោះ «អាក្លូ» ក្រោយការបង្ហោះឃ្លីបវីដេអូ ក្នុងគោលបំណងឌឺដង ផ្លែផ្ការូបលោក និងក្រុមគ្រួសារជារឿយៗ។

ជាក់ស្តែងគិតមកដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក  «អាក្លូ» បានបង្ហោះឃ្លីបវីដេអូដោយ មានចំណងជើងថា «Diss រាក់កំភែល» ដោយនៅក្នុងវីដេអូនោះ បានបង្ហាញពីចេតនា ដោយផ្ទាល់ទៅកាន់ក្រុមគ្រួសារលោក ជាពិសេសគឺកូនប្រុសលោក ដោយខ្លឹមសារក្នុងវីដេអូនោះ បានប្រើពាក្យសម្តីអសីលធម៌ថា «មិនដូចអាអ្នក ខ្លះ កូនកើតមកទាន់ម៉ែឪការ»។

លោកបានបញ្ជាក់ក្នុង សេចក្ដីជូនដំណឹងថា ក្នុងនាមជាឪពុកម្តាយ ដែលចិញ្ចឹមបីបាច់ កូនប្រុសដោយក្តីស្រលាញ់ ការព្រួយបារម្ភ ព្រមគ្នាជាមួយគុណធម៌ និងសីលធម៌ លោកបានធ្វើការពិភាក្សា ជាមួយមេធាវីផ្ទាល់ ខ្លួនរបស់លោក ជុំវិញបញ្ហាទាំងនេះ ដោយត្រៀមនូវរាល់ចំណាត់ការ បន្តចំពោះករណីខាងលើ នេះក្នុងដែនកំណត់នៃ ច្បាប់រួចរាល់ផងដែរ។

ជាមួយគ្នានេះលោក និងក្រុមគ្រួសារ បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ ដែលសម្តែងនូវការខ្វល់ខ្វាយ និងឈឺឆ្អាលចំពោះករណីនេះ ហើយតែងតែបន្តការគាំទ្រ ផ្តល់តម្លៃ ផ្តល់ការគោរពស្រឡាញ់ មកកាន់លោក និងក្រុមគ្រួសារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *