អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់ វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណី ពលករខ្មែរស្នើរាជរដ្ឋាបាល បញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សេចក្ដីបំភ្លឺ ចំពោះការផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរ ស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។

យោងតាមការចេញផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ  ស្ទើរដ្ឋាភិបាលបញ្ចុះ តម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យ មានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិក អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាព ការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្តល់ដោយវិទ្យុ RFI ដែលបានលើកឡើង ថាការរង់ចាំយូរម៉ោង យ៉ាងកកកុញក្នុងឱកាសបុណ្យ ឆ្លងឆ្នាំនេះបណ្តាលមក ពីតម្លៃបោះត្រាចូលមកកម្ពុជា មានភាពមិនប្រក្រតី។

ពាក់ព័ន្ធនឹងព័ត៌មានដែល បានចេញផ្សាយនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សូមជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា រាល់ការបោះត្រាចូល ចេញ ប្រទេសកម្ពុជា ជូនភ្ញៀវជាតិ អន្តរជាតិ និងពលករខ្មែរនៅតាម ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏ដូចជានៅតាមបណ្តា ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិនានារបស់ភាគី កម្ពុជាពុំមានបង់ប្រាក់ឬ ការយកកម្រៃសេវានោះទេ។

ដោយឡែកចំពោះ ការកកស្ទះនិងរង់ចាំយូរ របស់ ពលករខ្មែរគឺនៅប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិរបស់ភាគីថៃ ដែលពលករខ្មែរត្រូវស្នើសុំទិដ្ឋាការ (RE- ENTRY PERMIT) មួយលើកឬច្រើនលើក តាមប្រភេទនិង តម្លៃនៃការស្នើសុំរបស់សាមីខ្លួន ដែលកំណត់ដោយរាជរដ្ឋា ភិបាលនៃព្រះរាជាណាចក្រថៃ ដើម្បីរក្សាបានសុពលភាពនៃទិដ្ឋាការការងាររបស់ពលករពេលចេញ-ចូលមក បម្រើការងារនៅប្រទេសថៃវិញ។

ក្នុងការអនុវត្តការងារ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅតាមបណ្តាប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិ ទាំង អស់តែងតែខិតខំយក ចិត្តទុកដាក់ដោយមិនខ្លាចនឿយ ហត់ផ្តល់នូវសេវាអន្តោប្រវេសន៍ ជូនភ្ញៀវជាតិ អន្តរជាតិ ជាពិសេស ពលករខ្មែរធ្វើការនៅក្រៅ ប្រទេសប្រកបដោយការ ទទួលខុសត្រូវនិងវិជ្ជាជីវៈ ព្រមទាំងជួយដោះ ស្រាយបញ្ហានានាគ្រប់ មធ្យោបាយតាមយន្តការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដោយសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីសម្រប សម្រួលការធ្វើដំណើរចូល ចេញ របស់ភ្ញៀវជាតិ អន្តរជាតិនិងពលករខ្មែរ។

អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមបដិសេធទាំងស្រុង នូវការចេញផ្សាយខ្លឹមសារ នៅក្នុង វិទ្យុRFI និងការលើកឡើងរបស់ បុគ្គលិកអង្គការ CENTRAL ស្តីពីការបង់ប្រាក់និង ភាពមិនប្រក្រតីនេះ និងសូម សាធារណៈជនមេត្តា ជ្រាបជាព័ត៌មាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *