ស្ទឹងត្រែង : នៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ២០២៤ នេះ លោកស្រី សន សុខា ប្រធានសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង និង គណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងាររវាងសម្ព័ន្ធសមាគមនារីខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដោយគោលបំណង់ នៃ កិច្ចប្រជុំ គឺដើម្បីរឹតចំណង់មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង សមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង និង សម្ព័ន្ធសមាគមនារីខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ដោះស្រាយរួមគ្នា លើកិច្ចការទប់ស្កាត់ សកម្មភាព ជួញដូរមនុស្ស ទប់ស្កាត់លើសកម្មភាពប្រឆាំងណា មួយដែលអាចប៉ៈពាល់ដល់ ចំណង់មិត្តភាព ប្រទេសទាំង ២ ក៏ដូចខេត្តទាំង២ . ពិសេស លើកិច្ចការធ្វើឲ្យប្រសើរឡើង នៃកំណើនសេដ្ឋកិច្ចរបស់នៃ ខេត្តទាំង២ .លើកកម្ពស់វិស័យទេសចរណ៍នៃខេត្ត ស្ទឹងត្រែង និង ខេត្តយ៉ាឡាយ និងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំរីកចម្រើនស្ថិតស្ថេរជាអមតៈ។
ក្នុងជំនួបកិច្ចប្រជុំនេះដែរ លោកស្រី រ៉ូ ចាំហ័ង ( MRS . RO CHAM H HONG ) អនុប្រធានក្រុមប្រឹក្សាខេត្ត និងជា ប្រធានសម្ព័ន្ធសមាគមនារីខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងកោតសសើរ ដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការដឹកនាំ របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជម្រុញនិងការលើក ស្ទួយដល់ស្រ្តី ទៅតាមតួនាទីភារកិច្ចរបស់សមាគមនារី។
លោកស្រី សន សុខា បានបញ្ជាក់ថា . ជានិច្ចកាល ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ក៏ដូចសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង តែងតែគោរព ថែរក្សា និងអភិវឌ្ឍទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែងរវាង សមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តស្ទឹងត្រែង និង សម្ព័ន្ធសមាគមនារីខេត្តយ៉ាឡាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនិង និយាយរួម រវាង កម្ពុជា_វៀតណាម ។SN