សមត្ថកិច្ចបញ្ជូនជន សង្ស័យម្នាក់ទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីឃាតកម្ម….

(ខេត្តកំពត)៖ ជនសង្ស័យពាក់ព័ន្ធ នឹងករណីឃាតកម្ម កាប់សម្លាប់មនុស្ស ពេលផឹកស្រាស្រវឹង ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលខេត្តកំពត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពត ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះហើយ។

ពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ សមត្ថកិច្ចខេត្តកំពត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ាង វេត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិទួលក្រសាំង ឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកជនរងគ្រោះ មានឈ្មោះ អ៊ាង ណាង(ហៅទីន) ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិ ឃុំ ជាមួយជនសង្ស័យខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ដើមចមបណ្តាល ឱ្យមានការកាប់សម្លាប់គ្នានេះ គឺកើតឡើងកាលពី យប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដោយខណ:នោះ ជនសង្ស័យនិងជនរងគ្រោះ បានបបួលគ្នាមកដាក់បង្កៃត្រី (ចងសន្ទូច) នៅតាមវាលស្រែ លុះដាក់សន្ទូចរួចរាល់ នៅម៉ោង៨យប់ ជនសង្ស័យឈ្មោះ អ៊ាង វេត បានទៅទិញស្រាស កន្លះលីត្រ មកផឹកជាមួយជនរង គ្រោះឈ្មោះ អ៊ាង ណាង (ហៅទីន) ដោយផឹកនៅខ្នងប្រឡាយ ចម្ងាយពីផ្ទះប្រហែល១,២០០ម៉ែត្រ។

សមត្ថកិច្ចបានបន្តថា លុះផឹកបានកន្លះម៉ោង ក៏ស្រវឹងស្រឿងៗដូចគ្នា ពេលនោះមានការទាស់ ពាក្យសំដីគ្នា មុនដំដូងជនរងគ្រោះ ឈ្មោះ អ៊ាង ណាង(ហៅទីន) បានយកកាំបិតលៀម ទៅវាយជនសង្ស័យ (វាយខាងខ្នងកាំបិត) ជាច្រើនលើក ទើបជនសង្ស័យឈ្មោះ អ៊ាង វេត ខឹងហើយដណ្តើមកាំបិតបានវិញ ក៏កាប់ត្រូវឈ្មោះ អ៊ាង ណាង(ហៅទីន)ចំកញ្ចឹងក បណ្តាលឱ្យរងរបួសធ្ងន់ ហើយបានស្លាប់បន្ទាប់ពីបញ្ជូន ទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយពីបានចម្លើយសារភាព ជនសង្ស័យ ឈ្មោះ អ៊ាង វេត ត្រូវបានសមត្ថកិច្ចកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពត ដើម្បីចាត់ការ តាមនីតិវិធីច្បាប់៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *