កម្លាំងនគរបាលប៉ោយប៉ែត បង្ក្រាបបទល្មើសគ្រឿងញៀន៦ករណី ឃាត់ខ្លួនជនសង្ស័យ២៤នាក់

(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងនគរបាលបានចុះ ប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនឃាត់ខ្លួន២៤នាក់ និងគ្រឿងញៀនមួយចំនួន ត្រូវបានបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤។

លោកវរសេនីយ៍ទោ កែវ ដូល អធិការរងនគរបាល ក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែតបានដឹកនាំ កម្លាំងជំនាញចុះប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន រយៈពេល២ថ្ងៃឃាត់ខ្លួនជន សង្ស័យប្រុស/ស្រី ចំនួន២៤នាក់ក្នុងនោះស្រី២នាក់ និងរឹបអូសវត្ថុតាងគ្រឿងញៀន ប្រភេទម្ស៉ៅក្រាមសថ្លា ចំនួន២៧កូនថង់និង យ៉ាម៉ាគ្រាប់ចំនួន៤១៣គ្រាប់ ដែលបង្ក្រាបចំនួន៦ ករណីដោយឡែកគ្នារយៈពេល២ថ្ងៃ។

លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤កម្លាំងនគរបាល ក្រុងប៉ោយប៉ែតបាន ចុះប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន ឃាត់ខ្លួនសង្ស័យ២នាក់ និងគ្រឿងញៀនប្រភេទ ម្ស៉ៅក្រាមសថ្លាចំនួន១ថង់ និងគ្រឿងញៀន ប្រភេទគ្រាប់៣៩គ្រាប់ និងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤បង្ក្រាបបទល្មើស គ្រឿងញៀន៥ករណី ឃាត់ខ្លួនជនសង្ស័យ២៣នាក់ និងរឹបអូសគ្រឿងញៀនប្រភេទ ម្ស៉ៅក្រាមចំនួន២៦កូនថង់និ ងគ្រឿងញៀន ប្រភេទគ្រាប់ចំនួន៣៧៤គ្រាប់ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយចុះប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀន រយៈពេល២ថ្ងៃបង្ក្រាប បានចំនួន៦ករណីដោយឡែក គ្នាឃាត់ខ្លួនជនសង្ស័យបាន ចំនួន២៤នាក់ក្នុងនោះ មានស្រីចំនួន២នាក់ និងរឹបអូដសគ្រឿងញៀន មួយចំនួនត្រូវបានបញ្ជូនមក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាម ចម្លើយសារភាពត្រូវបាន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត បន្ទាយមានជ័យដើម្បី ចាត់ការតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *