បន្ទាប់ពីសមត្ថកិច្ចថៃ ចាប់បានគ្រឿងញៀន បាន៤សែនគ្រាប់ រួចហើយសមត្ថកិច្ចខ្មែរ ឃាត់បានជនសង្ស័យ២នាក់ សង្ស័យពាក់ព័ន្ធរងចាំ យកវ៉ាលីគ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ)៖ ក្រោយពេលដែលអាជ្ញាធរ ភាគីថៃចាប់កម្មករអូសរទេះម្នាក់ និងគ្រឿងញៀនប្រភេទមេ តំហ្វេតាមីន៤សែនគ្រាប់នៅច្រកខ្លងលឹក ប្រទេសថៃដែលឈមច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ហើយកម្លាំងសមត្ត កិច្ចកម្ពុជាបានឃាត់ខ្លួនជន សង្ស័យ២នាក់ដែលជាមុខសញ្ញា កំពុងរងចាំយកវ៉ាលីដាក់ គ្រឿងញៀននៅច្រកទ្វារ អន្តរាជាតិប៉ោយប៉ែត នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។

ព័ត៌មានទទួលបានពី មន្ត្រីច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានប្រាប់ថា៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០៦និង៣០នាទី កម្លាំងអាជ្ញាធរមានសមត្តកិច្ចថៃ បានឃាត់រទេះដឹកវ៉ាលី ដែលបម្រុងដឹកតាមរទេះ ចូលមកកម្ពុជាបាន ធ្វើការឆែកឆេររកឃើញ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីនជាច្រើន ដំស្មើប្រមាណ៤សែន គ្រាប់ដែលដាក់វ៉ាលី៣ និងឃាត់ខ្លួនអ្នកអូសរទេះ ១នាក់ជាពលរដ្ឋខ្មែរ។

ក្រោយពេលដែលអាជ្ញាធរភាគីថៃ ចាប់កម្មករអូសរទេះម្នាក់ និងគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន៤សែន គ្រាប់នៅច្រកខ្លងលឹក ប្រទេសថៃដែលឈម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយកម្លាំងសមត្តកិច្ចកម្ពុជា បានឃាត់ខ្លួន ជនសង្ស័យ២នាក់ដែល ជាមុខសញ្ញាកំពុងរង ចាំយកវ៉ាលីដាក់គ្រឿងញៀន នៅច្រកទ្វារអន្ត រាជាតិប៉ោយប៉ែត។

តាមព័ត៌មានបានដឹងថា៖ គ្រឿងញៀនដែលអាជ្ញាធរមាន សមត្តកិច្ចថៃចាប់បាន៤សែន គ្រាប់ជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីនដែលដាក់ តាមវ៉ាលីដឹកតាមរទេះ ដែលបម្រុងដឹកនាំចូល មកកម្ពុជាពីច្រកខ្លងលឹក ប្រទេសថៃចូលតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតដោយភាគីថៃ ចាប់កម្មករអូសរទេះជា ខ្មែរម្នាក់និងសមត្តកិច្ចកម្ពុជា ចាប់បានអ្នករងចាំយក ទំនិញជាគ្រឿងញៀន២នាក់ ជាជនជាតិខ្មែរត្រូវយក ទៅអនុវត្តន៍តាមនីតិវិធីបន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *