(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប អាជ្ញាធរសវនកម្មជាតិ បានរៀបចំសិក្ខា សាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំ ក្រុង/ស្រុក និងឃុំ/សង្កាត់ នៃរដ្ឋបាលខេត្តកែប សរុបចំនួន ១២០ រូប ។
អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង និងជាតំណាងដ៏ ខ្ពង់ខ្ពស់លោក ជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងមានការចូលរួមពី ឯកឧត្តម អ៊ុក ថា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អុឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈ អភិបាលខេត្តកែប តំណាងដ៏ខ្ពង់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃ គណៈអភិបាលខេត្ត។
លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប បានមានមតិស្វាគមន៍ យ៉ាងកក់ក្តៅព្រមទាំងបាន កត់សម្គាល់ថា សម្រាប់រដ្ឋបាលខេត្តកែប ការរៀបចំឱ្យមាន អង្គសិក្ខាសាលា នាពេលនេះ គឺជាឱកាសដ៏វិសេសមួយក្នុង ការស្វែងយល់អំពី “ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារ សវនកម្មសាធារណៈ នៃព្រះរាជាណាចក្រម្ពុជា”។
មានប្រសាសន៍បើក អង្គសិក្ខាសាលានេះ ឯកឧត្តមបណ្ឌិត សួន សិទ្ធី អគ្គសវនកររង និងជាតំណាងដ៏ ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត សោម គីមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ បានមាន ប្រសាសន៍គូសបញ្ជាក់ថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅបញ្រ្ចាប និងបង្កើនការយល់ដឹងអំពី តួនាទី និងភារកិច្ចសវនកម្ម ដែលអនុវត្តមុខងារ នេះដោយអាជ្ញាធរ សវនកម្មជាតិជូនដល់ មន្ត្រីរាជការដែលបំពេញ ការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការ កាន់តែល្អប្រសើរ។ យន្តការនេះនឹងជួយអាជ្ញាធរ សវនកម្មជាតិ អនុវត្តការងារសវនកម្ម ប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោល បំណងធ្វើឱ្យមានអភិបាលកិច្ចល្អ រួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់ កំហុសឆ្គងលើការគ្រប់គ្រង ការប្រើប្រាស់ថវិកាជាតិ និងការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើន ជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ក្នុងនោះ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃ អាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម “ច្បាប់ស្តីពីសវនកម្ម និង ស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា” ដោយកំណត់លើ ៣ ចំណុច សំខាន់ៗ រួមមាន៖ ទី១-គោលបំណងនៃការផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ ទី២-ខ្លឹមសារនៃច្បាប់ស្តីពី សវនកម្មនៃព្រះរាជា ណាចក្រកម្ពុជា ទី៣-ខ្លឹមសារនៃស្តង់ ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក ឃុំ/សង្កាត់ទាំងអស់ ចំណុះរដ្ឋបាលខេត្តកែប។
គួរំលឹកផងដែរថា អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈ ឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍ កែតម្រូវលើរាល់កំហុសឆ្គង របស់អង្គភាពរងសវនកម្ម ព្រមទាំងផ្ញើរបាយការណ៍ សវនកម្មជូនស្ថាប័ន នីតិប្បញ្ញត្តិ ពោលគឺ រដ្ឋសភា ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល ហើយរបាយការណ៍ សវនកម្មត្រូវបាន ផ្សព្វផ្សាយជាសាធារណៈ៕ ដោយលោក សេង ណារិទ្ធ