លោក ម៉ែន ច័ន្ទពន្លឺ ប្រគល់អំណោយ ជូនពលរដ្ឋនៅ ខណ្ឌសែនសុខ

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោក ម៉ែន ច័ន្ទពន្លឺ សមាជិកគណៈកម្មាធិការ ប្រតិបត្តិសមាគម សម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) និងក្រុមការងារ បាននាំយកអំណោយ ប្រគល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ផ្នែកជីវភាព ចំនួន ១គ្រួសារ រស់នៅភូមិដីថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អំណោយដែលលោក ម៉ែន ច័ន្ទពន្លឺ និងក្រុមការងារ ប្រគល់ជូនពលរដ្ឋនាឱកាសនោះ រួមមាន៖ ថវិកា ចំនួន ១៥មុឺនរៀល អង្ករ ចំនួន ៥០គីឡូក្រាម មី ចំនួន ១កេស ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៉ីវ ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ ប៊ីចេង ចំនួន ១គីឡូក្រាម ស្ករស ចំនួន ១គីឡូក្រាម ប្រេងឆា ចំនួន ១ដបធំ និងទឹកបរិសុទ្ធ ចំនួន ១០យួរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *