ឯកឧត្តអភិសន្តិបណ្ឌិត ស​ សុខា និងលោកជំទាវ ចុះសួសុខទុកមន្ត្រី នគរបាលចរាចរម្នាក់ ជួបគ្រោះថ្នាក់ចរាចរ ពេលបំពេញ បេសកកម្មក្នុងខេត្តព្រះសីហនុ…

(ខេត្តព្រះសីហនុ)៖ ព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភមួយចំនួន​ ជូនដល់លោកអនុសេនីយ៍ឯក ប៊ី ស៊ីណាត នាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលកំពុងសម្រាក ព្យាបាលរបួស (ម៉ូតូបុក) ក្នុងពេលបំពេញបេសកកម្ម ចុះអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកក្នុងក្រុងព្រះសីហនុ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង០៩និង៤០នាទីព្រឹកលើផ្លូវអូរ១ ត្រង់ចំណុចជិត ហាងokស្ថិតក្នុង ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយម៉ូតូ ០១គ្រឿង ម៉ាក Honda dream ១២៥ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ប៊ុន សារុន ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរចុងភៅនៅ ជីងប៉ី៣បច្ចុប្បន្ន ស្នាក់នៅ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទិសដៅពី កើតទៅ លិច ដោយបើកបរម៉ូតូមិនពាក់មួកការពារសុវត្ថិភាព លុះមកដល់កន្លែងកើតហេតុត្រង់ចំណុចគោលដៅអនុវត្តន៍ច្បាប់ ម៉ូតូបង្កបានបើកបរបញ្ច្រាសទិសចរាចរណ៍ ព្យាយាមគេចចេញពី គោលដៅដែលសមត្ថកិច្ច កំពុងអនុវត្តន៍ច្បាប់ ចរាចរណ៍ផ្លូវគោក រួចបានបើកបុក កម្លាំងនគរបាល ០១នាក់ឈ្មោះ ប៊ី ស៊ីណាត ភេទប្រុស ឋានន្តរសក្ដិ អនុសេនីយ៍ឯក តួនាទី នាយរងផ្នែក អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដែលកំពុងអនុវត្តន៍ ច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅខាងលើ ។

ក្រោយកើតហេតុ នគរបាលរងគ្រោះបាន បញ្ជូនទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្ដព្រះសីហនុ ចំណែកអ្នកបើកបរម៉ូតូបង្ក សមត្ថកិច្ចបាននាំខ្លួន មកអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *