ប្រតិបត្តិការ២ថ្ងៃ របស់មន្ត្រីឧទ្យានុរក្ស ការិយាល័យឧទ្យានជាតិ ឃាត់ខ្លួនជនសង្ស័យបាន ៤នាក់

(ខេត្តពោធិ៍សាត់)៖ មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៣ដល់ ថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤បានដឹកនាំមន្ត្រីឧទ្យានុរក្ស និងមន្ត្រីស័្មគ្រចិត្ត អនុវត្តគម្រោង អភិរក្សអន្តរជាតិCI ចុះល្បាតទប់ស្កាត បទល្មើសធនធានធម្មជាតិ ដល់ចំណុចចំណោទពពេល ចំណុចអំពឹល នឹងចំណុចតាសៃ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយទទួលបានលទ្ធផលមាន ៖

១ -ចំណុចចំណោទពពេល និយាមកា378596-1337858ដកហូតប្រមូលយករណាយន្តធំចំនួន០១គ្រឿង បំផ្លាញចោលរទេះក្របីចំនួន ៣គ្រឿងដឹកឈើអាលេខ២ ចំនួន៩៦សន្លឹកស្មើរនឹង៣.៦០០ម៉ែត្រីគុណ  និងបំផ្លាញគោយន្តកន្ត្រៃសណ្ដោងរម៉ក់ ម៉ាគូបូតាចំនួន០១គ្រឿងដែលបានដឹកឈើរាជចំនួន០១ដុំ ស្មើរ០.៣៦០ម៉ែត្រត្រីគុណ។

២-ចំណុចតាសៃត្រង់ និយាមកា 372908-1327720 ដកហូតប្រមូលយកកាំ ភ្លើងAK47 ចំនួន០១ដើម និងគ្រាប់ចំនួន១៩គ្រាប់ វិទ្យុទាក់ទងចំនួន០២គ្រឿង ម៉ូតូម៉ាកវ៉េវពណ៍ខ្មៅ គ្មានស្លាកលេខ(ចាស់)ចំនួន០៣ ម៉ូតូម៉ាក់វេវព៍ណក្រហម គ្មានស្លាកលេខ(ចាស់)ចំនួន០១គ្រឿងនិងបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាប់ពាក់ពន្ធ័និងការប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងតំបន់ការពារ។

ឃាត់ខ្លួនជនទាំង០៤ រួមមាន ៖ទី០១. ឈ្មោះ ណុប សុខ ភេទប្រុសអាយុ៤០ឆ្នាំ,ទី០២.ឈ្នោះ បឿន របន ភេទប្រុសអាយុ៤០ ,ទី៣ .ឈ្មោះ រឹម វៃ ភេទប្រុស អាយុ៣៩ឆ្នាំ,ទី០៤.ឈ្មោះ ហេង សុខហ៊ី ភេទប្រុស អាយុ៤០ បច្ចុប្បន្នរស់នៅភូមិក្សេត្របូរី ឃុំសន្ត្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ក្រុមការងារបានកសាង សំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តពោធិ៍សាត់ រួមជាមួយវត្ថុតាង រក្សាទុកនៅស្នាក់ការតាងរ៉ាង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *