លោក សេង រាជសី ប្រធានសមាគម មិត្តភាពអ្នកសារព័ត៌មាន អាស៊ានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនជូននិង ជួបសំណេះសំណាល ជាមួយបងៗ កងទ័ពដែលឈជើង នៅតំបន់ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ

(ខេត្តឧត្តមានជ័យ)៖ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២៤នេះ លោកសេង រាជសី ប្រធានសមាគម អ្នកសារព័ត៌មានអាស៊ាន ដឹកនាំក្រុមការងារ នៃសសមាគមមិត្តអ្នកសារព័ត៌មានអាស៊ាន ចុះជួបសំណេះសំណាលនិងសួសុខ ទុក្ខបងៗ កងទ័ព៌ដែលឈជើង នៅប្រាសាទតាក្របី ដែលមានទីតាំងស្ថិតនៅភូមិឈើស្លាប់ ឃុំគោគខ្ពស់ ស្រុកបន្ទាយអំពិល ដែលមានចម្ងាយ៨០គីឡូម៉ែត ពីរខេត្តឧត្តមានជ័យ។

ក្រោយពីចុះសួរសុខទុក កងកម្លាំងឈរជើងនៅ ក្នុងភូមសាស្ត្រខាងលើ ហើយលោកសេងរាជសី បានដឹកនាំក្រុមការងារ ទស្សនាពីស្នាដៃ បុព្វបុរសដែលជា ស្ថាបត្យកម្មខ្មែរ និងជាអ្នកកសាង គឺមានព្រះបាទ សូរ្យវ្ម័នទី១ និងព្រះបាទឧទ័យាទិត្យទី ២ ក្នុងសតវត្សទី១១ដល់ទី១៣ដើម្បី ឧទ្ទិសថ្វាយ ព្រះឥសូរនិងព្រះវិស្ណុ ជាប្រាសាទមួយនេះបានលិចធ្លោក នៅចំណ្តាលទ្រូងព្រៃស្ថិត លើជួរភ្នំដងរ៉ែក ដែលជាព្រំដែនខណ្ឌ័ ចែកសីមារវៀង ទឹកដីខ្មែរ ថៃ ក្នុងខេត្តឧត្តមានជ័យ សម្រស់ធម្មជាតិដ៍ ស្រស់ស្អាតគួឲ្យគយគន់ រួមទាំង ប្រាសាទដែលលក្ខខ្លួន លើកំពូលភ្នំ បានទាក់ទាន អារម្មណ៍ភ្ញៀវជាតិនិង អន្តរជាតិតែងទៅ ចូលរួមទស្សនាជាបន្តបន្ទាប់។

លោក សេង រាជសី បានប្រាប់អោយដឹងថា នៅក្នុងពិធីជំនួប សំណេះសំណាល សួរសុខទុក្ខដល់បងៗ កងទ័ពសមាគមមិត្តភាព អ្នកសារព័ត៌មានអាស៊ាន បានពាំនាំយកនូវគ្រឿង ឧបភោគបរិភោគមួយចំនួន ដែលជាអំណោយរបស់ សម្បុរសជននៅក្នុង ក្រុងប៉ោយប៉ែត ជាច្រើនរួបរួមមាន ឯកឧត្តម រៀម សុខា  ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ  លោក វរ: សេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកង រាវុធហត្ថខេត្តបន្ទាយមានជ័យ ។

និងសប្បុរសជន ដែលជាអ្នកសារព័ត៌មានរួមមាន លោក សេង រាជសី លោក ផូ ប៊ុនថន លោក សៅ នៅ លោក ផាត់ វ៉ន លោក អឹមប៉េងឡុង លោក សៅ កុសល លោក ព្រឿន សាវុន កញ្ញា  នុត លោក ណាគ្រី លោក រុងរឿង លោក ភក្តី លោក ឈុន សុខឡេង លោក មាស សុវណ្ណរ៉ា លោក ភារម្យ លោក ដា រឿន។

ហើយក្នុងនោះផងដែរលោក ប្រធានសមាគម ក៏បាននាំយកនូវ គ្រឿងឧបភោគបរិភោគ មួយចំនួនជូនដល់ កងកម្លាំងរួមមាន៖ នំធុង ការហ្វេ មី ទឹកបរិសុទ្ធ បារី ធូកមូស ប្រេងកាឡា ឡាមកោពុមាត់ ទឹកត្រី ទឹកស៊ីអ៉ីវ។

លោកប្រធានសមាគមបានបញ្ជាក់ថា ក្រោយពីសំណេះសំណាល ហើយក្នុងនោះផងដែ ក៏មានរួមអាហារស្និទ្ធស្នាល ជាមួយគ្នាពោរពេញទៅ ដោយមនោសញ្ចេតនា រវាងកងទ័ពជួរ មុខនិងសមរភូមិក្រោយ  ហើយក៏សូមជូនពរដល់បងៗ កងទ័ពទាំងអស់ដែល ឈរជើងនៅតាមតំបន់ ប្រាសាទព្រំដែន សុំមានសុខភាពល្អ និងទទួលជោគជ័យគ្រប់ភារកិច្ច ដែលរាជរដ្ឋាភិបាល ប្រគល់ជូន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *