(ក្រុងប៉ោយប៉ែត)៖ ពិតជាខ្មែរជួយខ្មែរមែន កាលពីព្រឹកថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៤នេះ លោកយិន សុខានិងលោកព្រឿន សាវុន តំណាងអោយលោក ឈុន ពេជ្រ ប្រធានសមាគមន៍សារព័ត៌មាន ឈុនពេជ្រ ជាយដែន បាននាំយក អំណោយសប្បុរសជន ក្នុងនោះមានគ្រឿងឧបភោគបរិភោគ មួយចំនួនចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតចំនួន៦គ្រួសារ ក្នុងសង្កាត់២ផ្សេងគ្នា ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកយិន សុខា បានប្រាប់អោយដឹកថា អំណោយដែលចែកជូនប្រជាពលរដ្ឋ ចំនួន៦គ្រួសារ គឺជាអំណោយដ៏ថ្លៃរបស់ ប្អូនស្រី ឡូញ សារឿន ហៅស្រីតី និងស្វាម៉ី ជនជាតិឥណ្ឌូនេស៊ី និងជាអាជីវករ ក្រុងប៉ោយប៉ែត ខេត្កបន្ទាយមានជ័យ។
លោក យិន សុខា បានប្រាប់អោយដឹងទៀតថា អំណោយដែលប្អូនស្រី ឡូញ សារឿន តាមរយៈលោក ឈុន ពេជ្រ ប្រធានសមាគមន៍សាព័ត៌មាន ឈុនពេជ្រជាយដែន បានប្រគល់អោយលោក ក្នុងនោះរួមមាន អង្ករចំនួន១៧៥គីឡូក្រាម មីចំនួន៦កេះ ប៊ីចេងចំនួន៣គីឡូក្រាម ត្រីខចំនួន៧យួរ ទឹកត្រី ទឹស៊ីអ៉ីវ ស្ករស រួមទាំងថវិការចំនួន៣៤ម៉ឺនរៀលទៀតផង។
លោក យិន សុខា បានបញ្ជាក់អោយដឹងទៀតថា អំណោយដែលប្អូនស្រី ឡូញ សារឿន ប្រគល់ជូនលោកនោះ គឺរូបលោក និងលោកព្រឿន សាវុន អ្នកសារព័ត៌មាន មកពីអង្គភាពHPN បានយកមកចែក ជូនប្រជាពលរដ្ឋ ដែលរងការខ្វះខាត ចំនួន៦គ្រួសារ ក្នុង១គ្រួសារទទួលបានស្មើរៗ គ្នាផងដែរ។
លោក ឈុន ពេជ្រ ប្រធានសមាគមន៍ សាព័ត៌មានឈុនពេជ្រជាយដែន សម្តែងការអរគុណដល់ប្អូនស្រី ឡូញ សារឿននិងស្វាម៉ីជនជាតិឥណ្ឌូនេស៊ី ដែលបានផ្តល់នូវ គ្រឿងឧបភោគបរិភោគ តាមរយៈសមាគមន៍លោក ដើម្បីយកមកចែកជូន ប្រជាពលរដ្ឋដែល រងការខ្វះខាតពិតៗ លោកសូមជូនពរប្អូននិងគ្រួសារប្អូន សូមអោយមានសុខភាពល្អ កម្លាំងមាំមួន មានសុភមង្គលក្នុងគ្រួសារ ប្រកបកិច្ចការងារអ្វីៗ សូមអោយបានសម្រេច ដូចក្ដីប្រាថ្នា និង ពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈសុខៈពលៈកុំបីឃ្លាតឡើយ សូមអរគុណ៕ ដោយលោក អេង គឹមអាន