ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យនិងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត នាំយកអំណោយ ចែកជូនសិស្សានុសិស្ស ក្នុងភូមិទំនប់ក៥..

(ក្រុងប៉ោយប៉ែត)៖ ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ និងជា អនុប្រធាន ប្រតិបត្តិសម្ពន្ធយុវជន ស្រលាញសន្តិភាព ខេត្តបន្ទាយមានជ័យ និងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ព្រមទាំងសប្បុរសជន ក្រុងប៉ោយប៉ែត ជាច្រើនាក់ បាននាំយកសម្ភារៈសិក្សា យកមកចែកជូនសិស្សនុសិស្ស ក្នុងសាលាបឋមសិក្សា.ក៥ កាលពីព្រឹកថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២៤ ស្ថិតក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពិធីចែកអំណោយ សម្ភារៈសិស្សានុសិស្ស ក្នុងសាលាបឋមសិក្សា .ក៥ ក្នុងនោះសិស្សមាន ចំនួនជាង ៥០០នាក់ ក្នុងមួយនាក់ទទួលបាន កាបូបសៀវភៅ១ ប៉ិច១ ខ្មៅដៃ១ បន្ទាត់១ ដែកខួងខ្មៅដៃ១។

ក្នុងនោះផងដែរឯកឧត្តម គ្រី សំណាង និងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ក៏បានចូលរួមថវិការ មួយចំនួនដល់ សាលាបឋមសិក្សា.ក៥ ដើម្បីចូលរួមធ្វើ របងសាលារៀន.ក៥ អោយរួចជាស្ថាពរផងដែរ។

ឯកឧត្តម គ្រី សំណាង សមាជិកក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ និងជា អនុប្រធាន ប្រតិបត្តិសម្ពន្ធយុវជន ស្រលាញសន្តិភាព ខេត្តបន្ទាយមានជ័យ និងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត ក៏បានសំណេះ សំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលសិស្សានុសិស្ស ប្រកបដោយភាពស្និទ្ធស្នាល យ៉ាងកក់ក្តៅ ក្រោមម្លប់សន្តិភាព៕ ដោយលោក អេង គឹមអាន

You might like

Leave a Reply

Your email address will not be published. Required fields are marked *