មនុស្ស០៣នាក់ ស្លាប់ភ្លាម​ៗ​ក្នុង​បន្ទប់ទឹក ខណៈឆ្លង​ចរន្តអគ្គិសនី បណ្តាលឲ្យឆក់…..

(ខេត្តកំពង់ស្ពឺ)៖ មនុស្ស៣នាក់បានឆក់ខ្សែរភ្លើង បណ្តាលអោយស្លាប់ភ្លាមៗ នៅនិងកន្លែង កើតហេតុ ដ៏ភ្ញាក់ផ្អើលនេះបានកើឡើងកាលពីរសៀលថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៤វេលាម៉ោង១៣និង៣០នាទី ស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ច បានអោយដឹងថា សពជនរងគ្រោះ ទាំង៣នាក់ខាងលើ ទី១ឈ្មោះ ឡា ណែន ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ត្រូវជា​ជីតា ទី២ឈ្មោះ និ​ន សុ​ន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ត្រូវជា​ជីដូន និង​ទី​៣ឈ្មោះ ណែន ខេ​ម​ម៉ា ភេទ​ស្រី អាយុ​៦​ខែ ត្រូវជា​ចៅអ្នក​ទាំង៣នាក់ រស់នៅ​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគនគរបាលបន្ត​ទៀត​ថា៖ មូលហេតុ​ដំបូង យាយ​យក​ចៅស្រី ទៅ​ងូតទឹក​ឲ្យ នៅ​ក្នុង​បន្ទប់ ស្រាប់​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ជីដូន និង​ចៅ ខណៈពេល​នោះ ជន​រង​គ្រោះជា​ត្រូវជា​ជីតា បានឃើញ ក៏​រត់​ចូល​ទៅ​ជួយ ប៉ុន្តែ​ជា​អកុសល ត្រូវ​ឆក់​ស្លា​.​ប់​ទាំង​០៣​នាក់ តែ​ម្តង​ដោយសារ ខ្សែភ្លើងដាច់ជាប់ជាមួយ​ស័ង្កសី​ជញ្ជាំង​បន្ទប់ទឹក ។

ក្រោយពីពិនិត្យ កុសលវិច្ច័យ ពីមន្ត្រី​នគរបាល​ជំនាញ​បច្ចេកទេស ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ភូមិ​សង្កាត់ និង​ទទួលស្គាល់​ថា៖ ជន​រង​គ្រោះ ពិតជា​ស្លាប់ ដោយសារ​ឆក់​ចរន្តអគ្គិសនី ពិតប្រាកដ​មែន និង​បាន​ប្រគល់​ស​ព​  ឲ្យ​ក្រុម​គ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី ៕មួន រិទ្ធីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *