ល្បីថានៅច្រក របៀងអូរបីជាន់ បើឲ្យមាននាំចេញ ទំនិញពីប្រទេសថៃ……

(ខេត្តបន្ទាយមានជ័យ)៖ ប្រភពពី ច្រករបៀងអូរបីជាន់ បានឲ្យដឹងថា មានការបើកឲ្យ ក្រុមឈ្មួញនាំទិញគ្រប់សារពើ ចេញពីប្រទេសថៃ មកប្រទេសកម្ពុជា ដោយគ្មានការបង់ពន្ឋ ជាក់ស្តែងព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នេះ មានរថយន្ត០១គ្រឿង ដឹកទំនិញសំពីងសំពោង ចេញពីច្រករបៀងអូរបីជាន់ មកដល់ចំណុច ខាងកើតផ្សារ សមាគមជិតនិង ស្នាក់ការអាវុធហត្ថ បានធ្លាក់ទំនិញមកលើដី ហើយតៃកុងរថយន្ត បានយកក្រណាត់កៅស៊ូគ្រប ស្លាកលេខរថយន្ត ដើម្បីមិនឲ្យ មហាជនស្គាល់ រថយន្ត ទោះបីយ៉ាងណា ដំរីស្លាប់ កណ្តាលផ្លូវមិន អាចយកចង្អេបិទបាំង ជិតបានឡើយ។

សូមបញ្ជាក់ផងដែរថា ច្រករបៀងអូរបីជាន់គឺ គ្រប់គ្រងដោយទាហាន វរសេនាតូចលេខ៥០៣ គ្រប់គ្រងសេដ្ឋកិច្ចដោយឈ្មោះ លោកអ៊ុន ចាន់ ជាមេបញ្ជារងវរសេនាតូចលេខ៥០៣។

ទំនិញគេចពន្ឋ គ្រប់សារពើរដោយ លោកអ៊ុន ចាន់ ជាអ្នកបញ្ជាឲ្យ ទាហានក្រោមឱវាទរបស់ខ្លួន បើកបារ៉ាស់ឲ្យឈ្មួញនាំទំនិញចូល គាត់ជាអ្នកទទួលខុសត្រូវ ចំពោះករណីនេះ អភិសន្តិបណ្ឌិត ស សុខា ឩបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកធ្លាប់បានមាន ប្រសាសន៍កន្លងទៅថា៖ ទាហាននគរបាលត្រូវ តែរិតបន្តឹងនៅតាម បន្ទាត់ព្រំដែនមិនឲ្យ នាំទំនិញចូលតាម ច្រករបៀងធ្វើឲ្យ ខាតបាត់បង់ថវិការ និងចំណូលរដ្ឋនោះឡើយ  ប៉ុន្តែផ្នែកទាហាននៅ ជួរមុខហាក់បីដូច មិនស្តាប់បទបញ្ជាថ្នាក់ដឹកនាំ ហើយថែមទាំងផ្គើនទៀតផង ។

ពាក់ព័ន្ធជុះវិញខាងលើនេះ អង្គភាពសារព័ត៌មានយើង មិនអាចសុំការបំភ្លឺពី លោកអ៊ុន ចាន់ ជាមេបញ្ជារង វរសេនាតូចលេខ៥០៣ បានទេព្រោះគ្មានលេខ ទំនាក់ទំនង អង្គភាពសារព័ត៌មានយើង ខ្ញុំរងចាំការបំភ្លឺពី លោកអ៊ុន ចាន់ រាល់ម៉ោងធ្វើការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *