ស្ត្រីចំណាស់ម្នាក់ ត្រូវជនមិន ស្គាល់មុខកាប់ដាច់.ក ពេលកំពុងដើរ តាមផ្លូវបាន….

(ខេត្តបាត់ដំបង)៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ បាន​ដួល​ស្លាប់​ទាំង​ជំហរ​ភ្លាមៗ ខណៈដែល​កំពុង​ដើរ​លើ​ដងផ្លូវ​ ក៏ត្រូវ​ជន​មិន​ស្គាល់​មុខ ​ជិះ​កង់​មកពី​ក្រោយ ​ដក​ដាវ​កាប់​ផ្ដាច់​ កញ្ចឹងក​តែម្ដង រួចហើយ​បាន​ជិះ​កង់ ​គេចខ្លួន​បាត់​ស្រមោល​។

ហេតុការណ៍​ដ៏រន្ធត់ នេះ​បានកើត​ឡើង​ នៅ​រសៀល​ថ្ងៃទី ៦ខែកក្កដា ឆ្នាំ​២០២៤ លើ​កំណត់​ផ្លូវលំ ​មួយ​កន្លែង ស្ថិតក្នុងភូភូមិ ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

បើតាម​ការអះអាង ​ពី​ក្រុមគ្រួសារ​សាច់ញាតិ ​បាន​បញ្ជាក់ឲ្យសារព័ត៌មានដឹងថាថា ជនរងគ្រោះ​មាន ឈ្មោះហោ ប៉ុក ភេទ​ស្រី អាយុ ៧៧ ឆ្នាំ រស់នៅ​ក្បែរ​ទីតាំង ​កើតហេតុ​ខាងលើ ដោយនៅ​មុនពេល ​កើតហេតុ​ស្ត្រី​រងគ្រោះ​ បានធ្វើ​ដំណើរ​ ដោយ​ថ្មើរជើង​ចេញ ពីផ្ទះ​ទៅ​ទិញ​សាប៊ូ លុះ​នៅពេល​ត្រឡប់ ​មកវិញ​ក៏ត្រូវ​ជន​មិន​ស្គាល់ ​មុខ​ដែល​ជិះ​កង់​តាម​ ដងផ្លូវ​បាន​ដក​ដាវ​កាប់ ​ទៅលើ​កញ្ចឹងក បណ្ដាល​ឲ្យ​បំពង់ក ​ស្ទើរ​ដាច់​ទាំង​ស្រុង រួចហើយ​យុវជន​ ដែលជា​ជនបង្ក ​ហេតុ​បាន​ជិះ​កង់​ គេចខ្លួន​បាត់ស្រមោល​។

បើតាម​ការចុះពិនិត្យ ​កាមេរ៉ា​សុវត្ថិភាព ​នៅតាម​ដងផ្លូវ សមត្ថកិច្ច​បាន​សង្កេត​ឃើញថា យុវជន​ជា​ជនសង្ស័យ  ពាក់អាវ​ពណ៌​ក្រហម ស្លៀក​ខោ​ខោវប៊យ ប្រើ​អាវ​ស​ចង​ក្បាល បច្ចុប្បន្ន​កម្លាំង​កំពុង​ ស្វះស្វែង​រក​គ្រប់​ច្រក ល្ហក ដើម្បី​ឃាត់ ខ្លួន​ជនបង្ក​យក​មក ​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *