(ខេត្តកែប)៖ ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មាន មិនមែនមានតួនាទី ត្រឹមតែទៅយកព័ត៌មាន ហើយផ្សព្វផ្សាយព័ត៌មានឲ្យត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយ ព័ត៌មានសម្រាប់ ប្រទេសផងដែរ។
នេះជាការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាលដែលឯកឧត្តមអញ្ជើញ ជួប សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរព័ត៌មាន និងអ្នកសារព័ត៌មាន ខេត្តកែប នៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្ត នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ នេះ។
ឯកឧត្តមបានបញ្ជាក់ដែរថា សម្រាប់អាណត្តិទី៧នេះ ក្រសួងព័ត៌មានបាន កំណត់នូវចក្ខុវិស័យ ថាក្រសួងនឹង ដើរតួនាទីជាសម្លេង របស់រដ្ឋាភិបាល និងជាស្ថាប័នទំនាក់ទំនង សាធារណៈរបស់រាជរដ្ឋាភិបាល ប្រកប ដោយបុរេសកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងគុណភាព លើការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។
ឯកឧត្តមបន្ថែមថា បច្ចប្បន្ន បដិវត្តន៍នៃការផ្សព្វផ្សាយ នៅប្រទេសកម្ពុជា គឺប្រជាពលរដ្ឋបាន ប្រើប្រាស់ Facebook, TikTok និងប្រព័ន្ធសង្គមផ្សេងៗ ជានិន្នាការនៃមធ្យោបាយ ក្នុងការទទួលព័ត៌មាន ដែលជះឥទ្ធិពលដល់ ប្រព័ន្ធផ្សព្វផ្សព្វបែបបុរាណ ជាក់ស្តែង ស្ថាប័នការសែតធំៗ មួយចំនួន ត្រូវបានបិទទ្វារជាបន្តបន្ទាប់។ ឯកឧត្តមរដ្ឋមន្ត្រី សង្កត់ធ្ងន់ដល់ អង្គភាព-ស្ថាប័ន ដែលធ្វើការក្នុងវិស័យ ផ្សព្វផ្សាយព័ត៌មាន ត្រូវតែអភិវឌ្ឍខ្លួន យ៉ាងណាឲ្យស្រប ទៅនឹងការវិត្តន៍នៃបច្ចេកវិទ្យា ព័ត៌មាន ក៏ដូចជាគោល នយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី័៧ ដែលបានបន្ថែម អាទិភាពថ្មីមួយទៀត គឺបច្ចេកវិទ្យាឌីជីថល ដែលនេះគឺ ជាការបន្ស៉ាំទៅនឹង ការវិវត្តន៍នៃគោល នយោបាយ ការវិវត្តន៍នៃបច្ចេកវិទ្យា និងការវិវត្តនៃសង្គម។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា បាននិងកំពុងជំរុញការអនុវត្តកម្មវិ ធីគោលនយោបាយអាទិ ភាពទាំង៦ចំណុច និងបានដាក់ចេញនូវវិធាន ការគន្លឹះចំនួន ៥ចំណុចបន្ថែមទៀត ដើម្បីធ្វើយ៉ាងណា សម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា នៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។ ហើយក្រសួងនិមួយៗត្រូវដឹងអំពីតួនាទី និងកិច្ចការងាររបស់ ខ្លួនថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបការងារទាំងនេះ៕ ដោយលោក សេង ណារិទ្ធ