(ខេត្តបន្ទាយមានជ័យ)៖ ក្រុមក្មេងទំនើង១ក្រុម ពេលចេញដើរលេង ពេលយប់បានដាក់ កាំបិតផ្គាក់តាមខ្លួនទុកកាប់ ពេលមានជម្លោះនិងក្មេងទំនើងដទៃទៀត ត្រូវកំលាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនបានចំនួន៥នាក់ ការឃាត់ខ្លួនក្មេង ទាំង៥នាក់នេះបាន នៅវេលាម៉ោង ៤សៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ ២០២៤។
លោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា នៅពេលល្ងាច ថ្ងៃទី៦នោះ លោកបានដឹកនាំ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង ប៉ោយប៉ែត ១ក្រុម ចុះល្បាតនៅក្នុង ភូមិសាស្ត្រក្រុងប៉ោយប៉ែត ការពារសន្តិសុខ រក្សាសុវត្ថិភាពជូន ប្រជាពលរដ្ឋ ដល់ចំណុច សាលារៀន២ជាន់ ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានប្រទះឃើញ ក្មេងទំនើង១នាក់មានកាំបិតផ្គាក់១ដើមនៅក្នុង ខ្លួនកម្លាំងអាវុធបាន ធ្វើការឃាត់ខ្លួន ឈ្មោះចាន់ រិទ្ធី ភេទប្រុស អាយុ ១៧ឆ្នាំ វត្ថុតាង ម៉ូតូម៉ាកវេវ ពណ៌ខៀវ ចំនួន១គ្រឿង និងកាំបិតផ្គាក់ ដងដែកប្រវែង៨៩ សង់ទីម៉ែត្រ ចំនួន១ដើម ហើយនាំមកកាន់ មូលដ្ឋានកងរាជអាវុធហត្ថក្រុង។
កម្លាំងអាវុធហត្ថបានចុះល្បាត បន្តពេលដល់ចំណុច កន្លែងលក់កូនឈើ ក្បែរផ្លូវចូលវត្តស្ទឹងបត់ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ក៏បានជួបនឹង ក្រុមក្មេងទំនើង ចំនួន៤នាក់ទៀត កាន់កាំបិតផ្គាក់ចំនួន២ដើម ឃាត់ខ្លួនយកមក កងរាជអាវុធហត្ថ ក្រុងដើម្បីសាកសួរ។
លោកអនុសេនីយ៍ឯក កែម ចាន់រស្មី បានបញ្ជាក់ ឲ្យដឹងទៀតថា ក្មេងទំនើងទាំង៤នាក់១.ឈ្មោះ គិន ពីឡុង ភេទប្រុស អាយុ១៨ឆ្នាំ រស់ក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣នាក់ទៀត ២.ឈ្មោះ សុខ សាក់ ភេទប្រុស អាយុ១៦ឆ្នាំ ៣.ឈ្មោះ គិន ឆៃយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ៤.ឈ្មោះ នួន សុធាន ភេទប្រុស អាយុ ១៧ឆ្នាំ ទាំង៣នាក់ រស់នៅភូមិម៉ត់ហឺន ឃុំទូលពង្រ ស្រុកម៉ាឡៃ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្មេងទំនើងទាំង៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាមានកាំបិត
ផ្គាក់ដាក់តាមខ្លួនពេល ដែលចេញដើរលេង នៅពេលយប់ពិតដើម្បី ការពារខ្លួននៅយប់ ពីព្រោះពួកខ្លួនដើរ លេងពេលយប់មាន សត្រូវជាច្រើនាក់។កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងបាន កសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជ អាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប បទល្មើសបានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ដោយបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ជនសង្ស័យទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្តហើយ នៅព្រឹកថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តដាក់ទោស ទៅតាមនីតិវិធីច្បាប់ ៕