លោក ម៉ៅថុរ៉ា បានចូលរួមកិច្ចប្រជុំ ការណែនាំ ឃោសនាការបោះឆ្នោត ការចាប់លេខរៀងបេក្ខជនឈរ ឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី ៣ លើកទី១

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងលាសប្រជុំ សភាពាណិជ្ជកម្ម  ខេត្តបន្ទាយមានជ័យ មាន អស័យ ដ្ឋាន ផ្លូវជាតិលេខ ៥៦ ក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំ ស្ដីពីការណែនាំ ការឃោសនាបោះឆ្នោត និងការចាប់លេខរៀង បេក្ខជនឈរ ឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី ៣ លើកទី១ ដោយមានការចូលរួម លោក ម៉ៅថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ លោកឈុន ឈួន អនុប្រធានមន្ទីរ ពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និង បេក្ខជនឈរឈ្មោះ បោះឆ្នោតចំនួន ២០នាក់ និង សមាជិកសភាពាណិជ្ជកម្ម ចាស់ប្រហែល១០នាក់ បានចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនោះលោក កែ សួនសុភាព បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ ដោយបានចូលរួមកិច្ចប្រជុំ ស្ដីពីការណែនាំ ការឃោសនាបោះឆ្នោត និងការចាប់លេខ រៀងបេក្ខជន ឈរឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ អាណត្តិទី ៣ លើកទី១។ តាមសេក្តីសម្រេច របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីការរៀបចំគណៈកម្មការរៀបចំការបោះឆ្នោត សភាពាណិជ្ជកម្ម ដើម្បីជ្រើសរើស សមាជិក ជ្រើសតាំងសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។

លោកម៉ៅថូរ៉ា ក៏បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំថា កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២៤កន្លងមកនេះ  សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានបើកកិច្ច ប្រជុំ ក្នុសាលប្រជុំមន្ទីរ ពាណិជ្ជកម្មខេត្ត ស្ថិត ក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រជុំផ្សព្វផ្សាយ បើកការិយាល័យ ចុះឈ្មោះបោះឆ្នោត ជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្ត ដើម្បីឲ្យកិច្ចដំណើរ ការបោះឆ្នោត សមាជិកជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដំណើរការទៅ ដោយជោគជ័យ ក៏ដូចជាការផ្ដល់ឱកាស ឲ្យពាណិជ្ជករ អាជីវករ ឧស្សាហករ បានយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ នៃការ ចូលរួមជាសមាជិកជ្រើសតាំង សភាពពាណិជ្ជកម្មខេត្តផង។

លោក ម៉ៅ ថូរ៉ា ក៏បានមានប្រសាសន៍បន្ត ឲ្យដឹងទៀតថា រដ្ឋបាលខេត្តខេត្ត បន្ទាយមានជ័យ បានសហការជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយ តាម ប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីជូនដំណឹង ដល់អាជីវករ ពាណិជ្ជករ ដែលចាប់អារម្មណ៍ ឈរឈ្មោះជាបេក្ខជន សមាជិក ជ្រើសតាំង សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ និងជូនដំណឹង ដល់អាជីវករ ពាណិជ្ជករ ក្នុងខេត្តបន្ទាយមានជ័យ អញ្ជើញមកចុះឈ្មោះ បោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំង សភាពាណិជ្ជកម្មខេត្ត បន្ទាយមានជ័យអាណត្តិទី ៣ លើកទី១ មកដល់ពេលនេះ អាជីវករ បានអញ្ជើញមកចុះឈ្មោះ បោះឆ្នោតជ្រើសរើសសមាជិក ជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានចំនួន ៣៥៨នាក់ ក្នុងនោះបេក្ខជនឈរឈ្មោះ ជាសមាជិកពាណិជ្ជកម្មមា នចំនួន ២០នាក់ រួមមានឈ្មោះ៖

១ឈ្មោះលោកស្រី តែ ឆៃយ៉ា មានលេខរៀង០១/ ២ឈ្មោះលោក ពិន សុផាន មានលេខរៀង ០៤ / ៣ឈ្មោះលោក លន់ គីមឡេង មានលេខរៀង ១៧/ ៤មានឈ្មោះ រ៉ុង ម៉ានិត មានលេខរៀង ១៥/ ៥មានឈ្មោះ លោកអ៉ឹង វណ្ណ ម៉ៅ មានលេខរៀង១៩ /៦មានឈ្មោះ លោក ចៃ ឡូ មានលេខរៀង១៤ ៧/មានឈ្មោះហាត់ទិដ្ធាកា មានលេខរៀង១២ /៨មានឈ្មោះលោក ពិតភីគីម មានលេខរៀង១៦ /៩មានឈ្មោះ លោកស្រី ខាអ៊ាងមានលេខរៀង ០៣/១០មានឈ្មោះ ហៀងសុខហេងមានលេខរៀង ០៤  /១១ មានឈ្មោះលោកហុកវណ្ណៈ មានលេខរៀង០៧ /១២មានឈ្មោះ លោកស្រគចុងជីងមុី មានលេខរៀង០២/១៣  មានឈ្មោះ លោកសាមសុភ័ក្រ្ត មានលេខរៀង១០ /១៤មានឈ្មោះ ហេងទិត្យរស្មី  មានលេខរៀង១៣ /១៥មានឈ្មោះលោកស្រី សេក កញ្ញា មានលេខរៀង១១ / ១៦មានឈ្មោះ ប៊ុ នរតនា មានលេខរៀង០៥

/១៧មានឈ្មោះ ជា ស៊្រុន  មានលេខរៀង ២០ /១៨មានឈ្មោះឱមសេតធាន់ មានលេខរៀង០៦  /១៩មានឈ្មោះ លោកយិឃួន មានលេខរៀង០៩ /២០មានឈ្មោះផូលន មានលេខរៀង១៨។

បេក្ខជនទាំង២០នាក់ នោះមានស្រ្តីចូលរួម ចំនួន០៦នាក់ បុគ្គលទាំង២០នាក់នោះ​ មានមុខរបរជាអាជីវករ  ដែលមានលិខិតអនុញ្ញាត ប្រកបអាជីវកម្ម អាជ្ញាប័ណ្ណឬ វិញ្ញាបនបត្រ មានប័ណ្ណប៉ាតង់ ហើយមានអាយុ ២៥ឆ្នាំឡើង។

លោកបានបញ្ជាក់ ឲ្យដឹងបន្តទៀតថា ការបោះឆ្នោតសភា ពាណិជ្ជកម្មខេត្ត បន្ទាយមានជ័យ អាណត្តិទី ៣ លើកទី១ ការឃោសនាបោះឆ្នោត ចាប់ពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៤ លុះថ្ងៃទី២៣ ខែមិថុនា ផ្អាកកាឃោសនាបោះឆ្នោត និងរៀបចំការិយាល័យបោះឆ្នោត លុះនៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២៤បាប់ផ្តើមបោះឆ្នោត ចាប់ពីម៉ោង ៨.០០ព្រឹក រហូតដល់ម៉ោង ៣.០០ ល្ងាចនៅ ទីតាំងបោះឆ្នោត នៅសាលាខេត្តបន្ទាយមានជ័យ ហើយអ្នកដែលអាច ចូលរួមបោះឆ្នោតបាន លុះត្រាតែបានគោរព តាមលក្ខខណ្ឌនិង គោលការណ៍ដែល ក្រសួងបានកំណត់ ១មានអត្តសញ្ញាណ បណ្ណហ្សីន និងមានឈ្មោះក្នុង បញ្ជីទាំង៣៥៨នាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *